ភរិយារដ្ឋមន្ត្រីក្រសួងព័ត៌មាន ជួបសំណេះសំណាល និងផ្តល់អង្ករជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាចំនួនជាង ៣០០នាក់
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ ទុយ សិរីរតនៈ ភរិយា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៃក្រសួងព័ត៌មានបានជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃក្រសួងព័ត៌មាន ចំនួនជាង ៣០០នាក់។
នៅក្នុងឱកាសជួបសំណេះសំណាលនេះដែរ លោកជំទាវ ទុយ សិរីរតន: ក៏បានផ្តល់នូវអង្ករ និងត្រីខកំប៉ុងជាប្រចាំខែជូនដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងព័ត៌មាន ដើម្បីជួយសម្រួលដល់ការខ្វះខាត និងផ្ដល់ការគាំពារដល់មន្ត្រីរាជ និងមន្ត្រីជាប់កិច្ចសន្យា ដែលពិធីសំណេះសំណាលនេះធ្វើឡើងនៅទីស្នាក់ការក្រសួងព័ត៌មាន៕
Post a Comment