ACU បានកសាងសំណុំរឿងអនុប្រធានសាខាគយ ខេត្តកោះកុង និងជនសង្ស័យ៣រូបទៀត ជាប់សង្ស័យក្នុងអំពើរំលោភអំណាច និងសម្អាតប្រាក់
ភ្នំពេញ៖ ករណីអនុប្រធានសាខាគយ និងរដ្ឋាករ ខេត្តកោះកុង ឈរជើងនៅចំណុចអណ្តូងទឹក ដែលល្បី ល្បាញ ចាប់ឡានដឹកទំនិញមិនរើស តាំងពីទំនិញមានពន្ធ ទំនិញគ្មានពន្ធ គ្រឿងអេតចាយ ត្រី សាច់ បន្លែ គ្រឿងផ្ទះដែលរុះរើ...ហើយនៅថ្ងៃទី១៨ ខែ មីនា ឆ្នាំ ២០២៦ អ.ប.ព. បានកសាង សំណុំរឿងពាក់ព័ន្ធអំពើ រំលោភអំណាច និង សម្អាតប្រាក់ ដែលមានជនសង្ស័យ ៤ រូប៖
១-ឈ្មោះ ម៉ៅ សាន់សូនា ភេទប្រុស អាយុ ៥៨ ឆ្នាំ មុខរបរ អនុប្រធានសាខាគយ និងរដ្ឋាករ ខេត្តកោះកុង ជាប់សង្ស័យក្នុងអំពើ រំលោភអំណាច និងសម្អាតប្រាក់២-ឈ្មោះ ម៉ៅ ទិត្យា ភេទប្រុស អាយុ ៥៤ ឆ្នាំ មុខរបរ បុគ្គលិកជាប់កិច្ចសន្យា នៃសាខាគយ និងរដ្ឋាករ ខេត្តកោះកុង ជាប់សង្ស័យពីបទ សមគំនិតក្នុងអំពើរំលោភអំណាច និងសម្អាតប្រាក់
៣-ឈ្មោះ ពត ស្រីនាង ភេទស្រី អាយុ ៣២ ឆ្នាំ មុខរបរ មេផ្ទះ ជាប់សង្ស័យពីបទ សមគំនិតក្នុងការសម្អាតប្រាក់
៤-ឈ្មោះ ផល ដុល្លា ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ បុគ្គលិកធនាគារ ជាប់សង្ស័យពីបទ សមគំនិត ក្នុងការសម្អាតប្រាក់។




Post a Comment