ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ មានគោលបំណងលើកកម្ពស់ប្រសិទ្ធភាពការផ្តល់សេវា ពង្រឹងអភិបាលកិច្ច និងនីតិរដ្ឋ នៅក្នុងការដឹកនាំនឹងការគ្រប់គ្រងរដ្ធ ព្រមទាំងរក្សាភាពស្អាតស្អំ និងយុត្តិធម៌ ក្នុងការអភិវឌ្ឍសង្គមជាតិ និងកាត់បន្ថយភាពក្រីក្រ

អត្ថបទ : ថោង វណ្ណា

ភ្នំពេញ÷ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ត្រូវបានរដ្ធសភាអនុម័ត កាលពីថ្ងៃទី១១ ខែមិនា ឆ្នាំ២០១០ នាសម័យប្រជុំរដ្ធឧសភាជាវិសាមញ្ញ នីតិកាលទី៥ ដែលព្រឹទ្ធសភាបានយល់ស្របតាមទម្រង់ និងគតិនៃច្បាប់នេះទាំងស្រុង កាលពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១០ នាសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី២ ហើយក្រុមប្រឹក្សាធម្មនុញ្ញបានពិនិត្យធម្មនុញ្ញភាព និងបានប្រកាសថា ស្របនឹងរដ្ធធម្មនុញ្ញ តាមសេចក្តីសម្រេចលេខ ១១០/០០៣/២០១០ កបធ.ច ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១០។

ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ មានគោលបំណងលើកកម្ពស់ប្រសិទ្ធភាពសេវាគ្រប់បែបយ៉ាង ពង្រឹងអភិបាលកិច្ច និងនីតិរដ្ធ នៅក្នុងការដឹកនាំនឹងការគ្រប់គ្រងរដ្ធ ព្រមទាំងរក្សាភាពស្អាតស្អំ និងយុត្តិធម៌ ដែលជាមូលដ្ឋានចាំបាច់ក្នុងការអភិវឌ្ឍសង្គមជាតិ និងកាត់បន្ថយភាពក្រីក្រ (មាត្រា១)។ ច្បាប់នេះមានគោលដៅប្រយុទ្ធប្រឆាំងអំពើពុករលួយ តាមរយៈការចាត់វិធានការអប់រំ បង្ការទប់ស្កាត់ និងអនុវត្តច្បាប់បង្ក្រាបបទល្មើសពុករលួយ ដោយមានការចូលរួម និងគាំទ្រពីមហាជន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ (មាត្រា២)។ មានវិសាលភាពអនុវត្ត ចំពោះអំពើពុករលួយគ្រប់រូបភាព គ្រប់វិស័យ និងគ្រប់ជាន់ថ្នាក់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា (មាត្រា៣)។

✍️ បទល្មើសពុករលួយ និងទោស

មាត្រា ៣២​ - បទល្មើសពុករលួយដែលមានបញ្ញត្តនៅក្នុងក្រមព្រហ្មទណ្ឌ។ ក្រៅពីបទល្មើសដែលមានចែងនៅក្នុងច្បាប់នេះ​ បទល្មើសដែលមានចែងនៅក្នុងមាត្រា​​ ២៧៨ (បទស៊ីសំណូកនៃនិយោជិត)​ មាត្រា២៧៩​ (បទសូកប៉ាន់ដល់នៃនិយោជិត) មាត្រា ២៨០ (បទស៊ីសំណូក​របស់អភិបាលជាអាទិ៍) ​មាត្រា ៣៨៧​ (បទដេញថ្លៃមិនត្រឹមត្រូវ)​ មាត្រា ៤០៤ (និយមន័យនៃការសម្អាត​ប្រាក់)​​ មាត្រា​ ៤០៥ (ទោសដែលត្រូវអនុវត្ត)​ មាត្រា ៤០៦ (ស្ថាន​ទម្ងន់ទោស) មាត្រា ៤០៩​ (ការទទួលខុស​ត្រូវព្រហ្ម​ទណ្ឌរបស់នីតិបុគ្គល)​ មាត្រា ៥១៧ (បទស៊ី​សំណូកប្រព្រឹត្តដោយចៅក្រម​)​ មាត្រា ៥១៧ ​(បទសូក​ ប៉ាន់ចំពោះចៅក្រម ​)​ ​មាត្រា ៥១៩​ (ការ​ទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល​) មាត្រា ៥៤៧​ (បទស៊ី​សំណូករបស់សាក្សីដើម្បីធ្វើសក្ខី​កម្ម​ក្មែងក្លាយ) មាត្រា ៥៤៨ (បទសូកប៉ាន់សាក្សី) មាត្រា ៥៥៣ (បទស៊ី​សំណូករបស់អ្នកបកប្រែ)​​ មាត្រា ៥៥៤ (បទសូកប៉ាន់អ្នកបកប្រែ) មាត្រា ៥៥៣ (បទស៊ី​សំណូករបស់​អ្នកជំនាញ)​ មាត្រា ៥៥៦ (បទសូកប៉ាន់អ្នកជំនាញ)​​ មាត្រា ៥៥៩ (ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល) មាត្រា ៥៩២ (និយមន័យនៃវីតិក្រម) មាត្រា ៥៩៣ (ទោស​ ដែលត្រូវអនុវត្ត)​ មាត្រា ៥៩៤ (បទស៊ីសំណូក) មាត្រា ៥៩៥ (និយមន័យនៃជំនួញឥទ្ឋិពលអកម្ម)​ មាត្រា ៥៩៦ (ទោសដែលត្រូវអនុវត្ត) មាត្រា ៥៩៧ (និយមន័យនៃការកេងយកផលប្រយោជន៍ដោយខុសច្បាប់)​ មាត្រា ៥៩៨ (ទោសដែលត្រូវ​អនុវត្ត) មាត្រា ៥៩៩ (និយមន័យនៃបក្ខានុគ្រោះ) មាត្រា ៦០០ (ទោសដែល​ត្រូវអនុវត្ត)​ មាត្រា ៦០១ (បទបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត) មាត្រា ៦០៥ ​(បទសូក​ប៉ាន់)​ មាត្រា ៦០៦ (បទឥទ្ឋិពលសកម្ម)​ មាត្រា ៦០៧ (បទសម្លុតគំរាម) មាត្រា ៦០៨ (បទបំផ្លាញ និងគៃ​បំបាត់)​ មាត្រា ៦២៥ (ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល) មាត្រា ៦៣៧​​ (បទស៊ីសំណូកដោយ​អ្នកមាននីតិសម្បទាដើម្បីធ្វើលិខិតបញ្ជាក់មិនពិត) មាត្រា ៦៣៨ (បទសូកប៉ាន់ចំពោះអ្នកមាននីតិ​សម្ប​ទារដើម្បីលិខិតបញ្ជាក់មិនពិត) មាត្រា ៦៣៩ (បទស៊ីសំណូកដោយសមាជិកនៃគណៈវិជ្ជាជីវៈ​ខាងវេជ្ជ​សាស្រ្តដើម្បីធ្វើលិខិតបញ្ជាក់មិនពិត) មាត្រា ៦៤០ (បទសូកប៉ាន់ចំពោះសមាជិកនៃ​គណៈវិជ្ជាជីវៈខាងវេជ្ជសាស្រ្ត ដើម្បីធ្វើលិខិតបញ្ជាក់មិនពិត) មាត្រា ៦៤១ (ការអនុវត្តបទមជ្ឈិមនៃ​មាត្រា ៦៣៦​ និង​ ៦៤០ចំពោះគ្រប់វិជ្ជាជីវៈខាងវេជ្ជសាស្រ្ត) និងមាត្រា ៦២២ (ការទទួលខុសត្រូវ​ព្រហ្មទណ្ឌរបស់នីតិបុគ្គល) នៃក្រមព្រហ្មទណ្ឌជាបទល្មើសពុករលួយដែលត្រូវ​អនុវត្តតាមអនុវត្តតាមច្បាប់នេះ៕ ✍️



Powered by Blogger.