តើអ្វីជាអំពើពុករលួយ ? បទបញ្ញត្តនៃអំពើពុករលួយមានអ្វីខ្លះ ?
ដោយ៖ ថោង វណ្ណា
ភ្នំពេញ៖ បទល្មើសពុករលួយ គឺជាបទល្មើសព្រហ្មទណ្ឌដែលកើតឡើងតាមរយៈការប្រើប្រាស់អំណាច តួនាទី ឬមុខងារសាធារណៈ ដើម្បីស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន ឬបក្ខពួកដោយអំពើទុច្ចរិត ហើយអ្នកប្រព្រឹត្តជាទូទៅ គឺជាអ្នករាជការសាធារណៈ មន្ត្រីដែលត្រូវបានតែងតាំង ឬបុគ្គលដែលធ្វើការក្នុងមុខងារសាធារណៈ។បទល្មើសទាំងនេះ ត្រូវបានកំណត់យ៉ាងច្បាស់លាស់នៅក្នុង «ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ» ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១០ ហើយត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឡាយព្រះហស្ថលេខាប្រកាសឲ្យប្រើប្រាស់នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១០។
✍️ បទបញ្ញត្តនៃអំពីបទល្មើសពុករលួយមានដូចជា៖
- បទស៊ីសំណូកនៃមន្ត្រីសាធារណៈបរទេស ឬមន្រ្តីនៃអង្គការអន្តរជាតិសាធារណៈ (មាត្រា៣៣ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ) ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ឆ្នាំ ដល់ ១៥ឆ្នាំ។
- បទសូកប៉ាន់ចំពោះមន្ត្រីសាធារណៈបរទេស ឬ មន្ត្រីនៃអង្គការអន្តរជាតិសាធារណៈ (មាត្រា៣៤ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ) ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ។
- បទរំលោភអំណាច (មាត្រា៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ) អំពើប្រព្រឹត្តដោយអ្នករាជការសាធារណៈ ឬដោយពលរដ្ឋដែលទទួលអាណត្តិសាធារណៈតាមការបោះឆ្នោតនៅក្នុងការបំពេញមុខងាររបស់ខ្លួន ឬក្នុងឱកាសនៃការបំពេញមុខងាររបស់ខ្លួន ចាត់វិធានការរារាំងការអនុវត្តច្បាប់ ដើម្បីទទួលបានដោយខុសច្បាប់នូវអត្ថប្រយោជន៍ណាមួយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០៛ (បួនលានរៀល) ទៅ ១០.០០០.០០០៛ (ដប់លានរៀល)។ បទល្មើសនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ ប្រសិនបើបទល្មើសនេះមានប្រសិទ្ធភាព។
- បទមានទ្រព្យដោយខុសច្បាប់ (មាត្រា៣៦ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ) ការមានទ្រព្យសម្បត្តិដោយខុសច្បាប់ គឺជាកំណើនទ្រព្យសម្បត្តិរបស់បុគ្គលណាម្នាក់ ដែលបុគ្គលនោះមិនអាចផ្តល់ការពន្យល់សមហេតុសមផល នូវការកើនឡើងនៃទ្រព្យសម្បត្តិនេះ ដោយប្រៀបធៀបទៅនឹងចំណូលស្របច្បាប់របស់ខ្លួន។
បន្ទាប់ពីបានធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុលលើកមុន គ្រប់បុគ្គលដែលមានចែងនៅក្នុងមាត្រា១៧ (សមាសភាពបុគ្គលដែលត្រូវបានប្រកាសទ្រព្យសម្បត្តិ និងបំណុល) និងមាត្រា១៩ (ជនផ្សេងទៀតដែលត្រូវបានប្រកាសទ្រព្យសម្បត្តិ និងបំណុល) នៃច្បាប់នេះ ដែលមិនអាចផ្តល់ការពន្យល់សមហេតុសមផលនូវការកើនឡើងនៃទ្រព្យសម្បត្តិនេះ ដោយប្រៀបធៀបទៅនឹងចំណូលស្របច្បាប់របស់ខ្លួន ត្រូវទទួលរងនូវការរឹបអូសទ្រព្យសម្បត្តិដែលពុំអាចពន្យល់បានទាំងអស់ទុកជាសម្បត្តិរដ្ធ។
បើសិនទ្រព្យសម្បត្តិដែលកើនឡើងដែលពុំអាចពន្យល់បាននេះ មានការពាក់ព័ន្ធនឹងបទល្មើសពុករលួយណាមួយដូចមានចែងក្នុងច្បាប់នេះ ម្ចាស់ទ្រព្យសម្បត្តិត្រូវទទួលទោសដែលមានចែងនៅក្នុងច្បាប់នេះ។
- បទទទួលផលពីបទល្មើសពុករលួយ (មាត្រា៣៧ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ) អំពើទទួលផលពីបទល្មើសពុករលួយ គឺជាអំពើលាក់បាំង រក្សាទុក ឬជញ្ជូនរបស់អ្វីមួយដោយដឹងថា របស់នោះបានមកពីបទល្មើសពុករលួយ ដូចមានចែងនៅក្នុងច្បាប់នេះ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០៛ (បួនលានរៀល) ទៅ ១០.០០០.០០០៛ (ដប់លានរៀល)។
- បទមិនប្រកាសទ្រព្យសម្បត្តិ និង បំណុល (មាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ) ជនណាដែលមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល ឬបានប្រកាសមិនត្រូវនូវទ្រព្យសម្បត្តិរបស់ខ្លួនទៅតាមបទបញ្ញត្តិដែលមានចែងក្នុងមាត្រា១៧ (សមាសភាពបុគ្គលដែលត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល) មាត្រា១៨ (របបប្រកាសទ្រព្យសម្បត្តិ និងបំណុល) នឹងមាត្រា១៩ (ជនផ្សេងទៀតដែលត្រូវបានប្រកាសទ្រព្យសម្បត្តិ និងបំណុល) នៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី ១០០.០០០៛ (មួយសែនរៀល) ទៅ ២.០០០.០០០៛ (ពីរលានរៀល) និងត្រូវបានបង្ខំឱ្យធ្វើការប្រកាសទ្រព្យសម្បត្តិ ក្នុងករណីរឹងរូសត្រូវផ្តន្ទាទោសទ្វេដង។
- បទទម្លាយការសម្ងាត់នៃប្រភពពត៌មានស្តីពីអំពើពុករលួយ (មាត្រា៣៩ នៃច្បាប់ស្តីពីការប្រឆាំអំពើពុករលួយ) ជនណាដែលធ្វើឱ្យធ្លាយការសម្ងាត់នៃប្រភពព័ត៌មានស្តីអំពីអំពើពុករលួយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ។
- បទរារាំង និង ការជ្រៀតជ្រែកដល់ការងាររបស់អង្គភាពប្រឆាំអំពើពុករលួយ (មាត្រា៤០ នៃច្បាប់ស្ដីការប្រឆាំងអំពើពុករលួយ) អ្នករាជការសាធារណៈ យោធិន នគរបាលជាតិ ពលរដ្ឋដែលទទួលអាណត្តិសាធារណៈតាមការបោះឆ្នោត មន្ត្រីសង្គមស៊ីវិល មន្ត្រីសាធារណៈបរទេស ឬមន្ត្រីនៃអង្គការអន្តរជាតិសាធារណៈ ដែលធ្វើការសម្លុតគំរាមកំហែង រារាំង ឬជ្រៀតជ្រែកក្នុងការបំពេញមុខងាររបស់មន្ត្រី នៃអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០៛ (បួនលានរៀល) ទៅ ១០.០០០.០០០៛ (ដប់លានរៀល)។
(បទល្មើសប្រព្រឹត្តឡើងសម្រាប់ជីវភាពប្រចថ្ងៃ, បទល្មើសប្រព្រឹត្តឡើងមានលក្ខណៈតូចតាច, បទល្មើសដែលមិនបង្កព្យសនកម្មធ្ងន់ធ្ងរដល់សង្គមជាតិ, មានការវាយតម្លៃទទួលស្គាល់ពីអង្គភាពប្រឆាំងអំពើពុករលួយថា ជាបទល្មើសពុករលួយតូចតាច)៕ (ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ)

- បទប្តឹងបរិហាដោយភូតកុហក (មាត្រា៤១ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ) អំពើប្តឹងបរិហារដោយភូតកុហកដល់អង្គភាពប្រឆាំងអំពើពុករលួយ ឬតុលាការនូវអង្គហេតុបទល្មើសពុករលួយ កាលបើអំពើនេះនាំឱ្យធ្វើការស្រាវជ្រាវដោយឥតប្រយោជន៍ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពី ១០០.០០០៛ (មួយសែនរៀល) ទៅ ១.០០០.០០០៛ (មួយលានរៀល)។
- បទបំពានលើទ្រព្យសម្បត្តិដែលជាកម្មវត្ថុនៃការចាប់យក (មាត្រា៤២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ) បុគ្គលណាដែលគ្មានសិទ្ធិធ្វើការផ្ទេរ ធ្វើអនុប្បទាន ឬធ្វើការដោះដូរ នូវទ្រព្យសម្បត្តិដែលជាកម្មវត្ថុនៃការចាប់យក ដោយរំលោភលើបទបញ្ញត្តនៃមាត្រា៣០ (ការចាប់យក) នៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២.០០០.០០០៛ (ពីរលានរៀល) ទៅ ១០.០០០.០០០៛ (ដប់លានរៀល)។
- បទល្មើសពុករលួយតូចតាច និង ទោស (មាត្រា៤៣ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ) ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ថ្ងៃ ដល់ ៥ឆ្នាំ ជនណាដែលប្រព្រឹត្តបទល្មើសពុករលួយដែលបញ្ញត្តនៅក្នុងច្បាប់នេះ ហើយបានបំពេញលក្ខខណ្ឌទាំងអស់ដូចខាងក្រោម÷

Post a Comment