ឯកឧត្តម នេត្ត ភក្ត្រា ទទួលកជួបពិភាក្សាការងារជាមួយអគ្គនាយករងនៃក្រសួងអភិវឌ្ឍន៍ឌីជីថល និងព័ត៌មានសិង្ហបុរី
ព្រុយណេ៖ នៅរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា រដ្ធមន្ត្រីក្រសួងព័ត៌មាន និងគណៈប្រតិភូបានជួបភិក្ខាការងារជាមួយ លោក Poon Hong Yuen អគ្គនាយករង នៃក្រសួងអភិវឌ្ឍន៍ឌីជីថល និងព័ត៌មាន ប្រទេសសិង្ហបុរី លើកិច្ចសហប្រតិបត្តិការនានាពាក់ព័ន្ធសន្តិសុខព័ត៌មាន និងការផ្លាស់ប្តូរនូវបទពិសោធន៍ក្នុងកិច្ចការព័ត៌មាន។
ជំនួបពិភាក្សានេះធ្វើឡើងក្នុងឪកាសដែល ឯកឧត្តម នេត្រ ភក្ត្រា បានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន ចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ាន លើកទី១៧ (17th AMRI) និងកិច្ចប្រជុំពាក់ព័ន្ធក្នុងឋានៈប្រទេសកម្ពុជា ជាអនុប្រធាននៃកិច្ចប្រជុំដែលរៀបចំធ្វើឡើងនៅ រាជធានីបិនដា ស៊េរី បេហ្គាវ៉ាន់ ប្រទេសព្រុយណេដារូស្សាឡាម ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥៕
Post a Comment