ACU ចាប់ខ្លួនមន្ត្រីធ្វើការនៅ ACU ចំនួន៣រូប បញ្ជូនទៅតុលាការ
ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ អង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើការឃាត់ខ្លួនមន្ត្រី ACU ចំនួន៣នាក់បញ្ជូនទៅតុលាការ ពាក់ព័ន្ធទៅនឹងករណីរំលោភអំណាច។ នេះបើតាមឱ្យពីទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។
ទេសរដ្ឋមន្ត្រី
ឱម យ៉ិនទៀង បានឱ្យដឹងយ៉ាងដូច្នេះថា៖ «អង្គភាពក៏ទើបតែបញ្ជូនមន្ត្រីអង្គភាព
ACU ខ្លួនឯងហ្នឹង គេសួរថាអីឡូវអង្គភាពប្រឆាំងអំពើពុករលួយ
ចាប់អ្នកពុករលួយ ចុះមន្ត្រី ACU ខ្លួនឯងពុករលួយ
អ្នកណាគេចាប់ គឺអង្គភាពចាប់ខ្លួនឯង យើងមានយន្តការមួយស៊ើបអង្កេតផ្ទៃក្នុង
យើងទើបបញ្ជូនទៅ ២-៣ថ្ងៃមុន ហើយមកដល់ពេលនេះជិត១០នាក់ហើយ
ដែលយើងមានកសាងបញ្ជូនទៅតុលាការ ឱ្យប៉ះរឿងអំពើពុករលួយ»
ជនទាំង៣នោះ
ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្នុងនោះរួមមានដូចជា៖
១៖ លោក ជឹម អូន អាយុ ៣៨ឆ្នាំ ជាមន្រ្តីនាយកដ្ឋានស៊ើបអង្គេត
និងចារកម្ម នៃអង្គភាពប្រឆាំងអំពើពុករលួយ ជាប់សង្ស័យពីបទ រំលោភអំណាច
មានទ្រព្យសម្បត្តិដោយខុសច្បាប់ និងមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល។
២៖ លោក ជឹម សុខជឿន ភេទប្រុស អាយុ៣២ឆ្នាំ ជាជំនួយការ ជឹម
អូន ជាប់សង្ស័យពីបទ សមគំនិតក្នុងអំពើរំលោភអំណាច ។
៣៖ ឈ្មោះ ភេន រចនា ភេទស្រី អាយុ ៣៦ ឆ្នាំ
អតីតមន្រ្តីជាប់កិច្ចសន្យា នៃនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
នៃអង្គភាពប្រឆាំងអំពើពុករលួយ ជាប់សង្ស័យពីបទ សមគំនិតក្នុងអំពើរំលោភអំណាច៕

Post a Comment