រុស្ស៉ី អំពាវនាវជាថ្មីឱ្យបិទបញ្ចប់ជម្លោះក្នុងតំបន់ឈូងសមុទ្រ
បរទេស៖ រុស្ស៉ី កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២៦ បានអំពាវនាវឱ្យមានការបិទបញ្ចប់អរិភាពទាំងឡាយនៅក្នុងតំបន់ឈូងសមុទ្រ ដោយចាប់ផ្ដើមចេញពី ការបញ្ឈប់ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ហើយថាបានត្រៀមលក្ខណៈជាស្រេចដើម្បីជួយសម្របសម្រួលបញ្ឈប់ការវាយប្រយុទ្ធគ្នា។
ក្រសួងការបរទេសរុស្ស៉ី
នៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួន បាននិយាយថា «យើងអំពាវនាវឱ្យបញ្ឈប់យ៉ាងឆាប់បំផុតនូវអរិភាពដែលកើតចេញពី
ទង្វើឈ្លានពានគ្មានហេតុផលរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល»។
សេចក្ដីថ្លែងការណ៍ដដែលបន្ថែមថា រុស្ស៉ីរួមទាំងចិន តួកគី
និងប្រទេសមានចិត្តគំនិតដូចគ្នា ផ្សេងទៀតត្រៀមខ្លួនជាស្រេចដើម្បីជួយផ្សះផ្សាជម្លោះ
និងស្វែងរកការដោះស្រាយការខ្វែងគំនិតគ្នាតាមយន្ដការការទូត និងនយោបាយ។
ប៉ុន្តែជាជំហានដំបូង អាមេរិក និងអ៉ីស្រាអែលត្រូវបញ្ឈប់ការវាយប្រហារជាមុនសិន។
សូមជម្រាបថា
រុស្ស៉ីមានទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយអ៊ីរ៉ង់
ប៉ុន្តែមិនមែនជាសន្ធិសញ្ញាការពារគ្នាទៅវិញទៅមកនោះទេ។ ម្យ៉ាងរុស្ស៉ីដែលមានបំណងរក្សា
ទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក បានអំពាវនាវឱ្យបន្ធូរបន្ថយជម្លោះ ហើយព្រមធ្វើជាអ្នកសម្របសម្រួល៕

Post a Comment