ត្រាំ អះអាងថាគ្មានផែនការបញ្ជូនកងទ័ពអាមេរិក ចូលទៅកាន់អ៊ីរ៉ង់
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថារូបលោកមិនមានផែនការបញ្ជូនកងទ័ពអាមេរិកចូលទៅកាន់អ៊ីរ៉ង់នោះទេ ខណៈសង្រ្គាមកំពុង ឆ្ពោះទៅរកសប្ដាហ៍ទី៤។
ការកត់សម្គាល់បែបនេះរបស់លោក ត្រាំ
ធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២៦
ជាការឆ្លើយតបទៅកាន់អ្នកសារព័ត៌មានម្នាក់ដែលបានសួរថាតើលោក
មានផែនការបញ្ជូនកងទ័ពថ្មើរជើងចូលទៅកាន់អ៊ីរ៉ង់ឬក៏អត់? ជាការឆ្លើយតបអំឡុងជំនួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae
Takaichi នៅឯវិមានពងក្រពើនៃសេតវិមាន លោក ត្រាំ បានគូសបញ្ជាក់ថា «ខ្ញុំនឹងមិនបញ្ជូនកងទ័ពទៅណាទេ ហើយប្រសិនបើខ្ញុំបញ្ជូន
ក៏ខ្ញុំនឹងមិនប្រាប់អ្នកដែរ។ ប៉ុន្តែខ្ញុំមិនបញ្ជូនកងទ័ពនោះទេ។
យើងនឹងធ្វើអ្វីៗគ្រប់យ៉ាងដែលចាំបាច់»។
សូមជម្រាបថា ដោយផ្អែកលើមន្ត្រីអាមេរិកម្នាក់ Reuters កាលពីថ្ងៃពុធសប្ដាហ៍នេះបានរាយការណ៍ថា រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងពិចារណាបញ្ជូន កងទ័ពរាប់ពាន់នាក់ទៅជួយពង្រឹងប្រតិបត្តិការសង្រ្គាមប្រឆាំងអ៊ីរ៉ង់៕

Post a Comment