នាយកមជ្ឈមណ្ឌលប្រឆាំងភេរវកម្មជាតិអាមេរិក លាឈប់ពីតំណែង ក្រោយមិនពេញចិត្តនឹងសង្គ្រាមនៅអ៊ីរ៉ង់
វ៉ាស៊ីនតោន៖ លោក Joseph Kent នាយកមជ្ឈមណ្ឌលប្រឆាំងភេរវកម្មជាតិអាមេរិក (NCTC) បានសម្រេចចិត្តលាលែងពីតំណែងកាលពីថ្ងៃអង្គារ ដោយក្លាយជាមន្ត្រីជាន់ខ្ពស់បំផុតដំបូងគេក្នុងរដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលដើរចេញដោយសារតែជម្លោះសង្គ្រាមនៅអ៊ីរ៉ង់។
តាមរយៈលិខិតលាលែងពីតំណែងដែលបានបង្ហោះលើបណ្តាញសង្គម
X
លោក Kent បានបញ្ជាក់យ៉ាងច្បាស់ថា
លោកមិនអាចគាំទ្រសង្គ្រាមដែលកំពុងកើតឡើងនៅអ៊ីរ៉ង់បានឡើយ ដោយលោកអះអាងថា «អ៊ីរ៉ង់មិនបានបង្កការគំរាមកំហែងដល់ជាតិយើងឡើយ ហើយវាច្បាស់ណាស់ថា
យើងបានចាប់ផ្តើមសង្គ្រាមនេះ ដោយសារតែសម្ពាធពីអ៉ីស្រាអែល
និងក្រុមអ្នកបញ្ចុះបញ្ចូលដ៏មានឥទ្ធិពលរបស់ពួកគេ»។
ការលាលែងពីតំណែងនេះ
បានធ្វើឱ្យមន្ត្រីចារកម្មអាមេរិកជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ លោក Kent
ត្រូវបានគេដឹងថា ជាមនុស្សជំនិតនឹងនាយកចារកម្មជាតិ លោកស្រី Tulsi
Gabbard ដែលកំពុងរក្សាភាពស្ងប់ស្ងាត់យ៉ាងខ្លាំង
ចាប់តាំងពីសង្គ្រាមនៅអ៊ីរ៉ង់បានផ្ទុះឡើងមក ខណៈសេតវិមាន
និងការិយាល័យនាយកចារកម្មជាតិ មិនទាន់ធ្វើអត្ថាធិប្បាយណាមួយជុំវិញការលាលែងនេះ
អ្នកជំនាញផ្នែកច្បាប់មួយចំនួនបានលើកឡើងថា ការចាប់ផ្តើមសង្គ្រាមរបស់អាមេរិកលើអ៊ីរ៉ង់
អាចនឹងបំពានលើច្បាប់បច្ចុប្បន្ន
ដោយសារខ្វះភស្តុតាងបង្ហាញពីការគំរាមកំហែងដែលជិតមកដល់៕

Post a Comment