អភិបាលរងខេត្តកែប ចុះសួរសុខទុក្ខ និងនាំយកថវិការបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ឧបត្ថម្ភជូន លោក កែវ សម្បត្តិ ជាវីរកងទ័ពជួរមុខឈរជើងនៅជាំក្សាន្ត ខេត្តព្រះវិហារ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកែប

ដោយ : ទ្រី ហៀន

ខេត្តកែប÷ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកែប នៅរសៀលសៅរ៍ ៧រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ លោក ហ៊ួរ មិថុនា អភិបាលរងខេត្តកែប បានចុះសួរសុខទុក្ខ និងនាំយកថវិការមួយចំនួនឧបត្ថម្ភជូនដល់ លោក កែវ សម្បត្តិ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកែប។

សូមជម្រាបជូនថា លោក កែវ សម្បត្តិ គឺជាវីរកងទ័ពជួរមុខ នគរបាលការពារព្រំដែនគោកលេខ ៧៩៣ ឈរជើងនៅជាំក្សាន្ត ខេត្តព្រះវិហារ ដោយសារតែលោកមានអាការៈ ឈឺក្បាល ថប់ដង្ហើម ក្អក អស់កម្លាំង ដោយសារផ្សែងពុល ទើបត្រូវនាមបញ្ជូនឱ្យមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកែប និងកំពុងត្រូវបានធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ ហើយបើក្នុងករណីចាំបាច់ត្រូវបញ្ជូនមកកាន់មន្ទីរពេទ្យនៅរាជធានីភ្នំពេញ៕





Powered by Blogger.