ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញចុះពិនិត្យផ្ទះគំរូ និងប្រគល់ផ្ទះជូន លោក ថន វណ្ណា ជាអតីតយុទ្ធជន

ដោយ : ទ្រី ហៀន

ខេត្តកែប÷ នៅព្រលប់ថ្ងៃសៅរ៍ ៧រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកែប បានអញ្ជើញចុះពិនិត្យមើលផ្ទះគំរូ និងប្រគល់ផ្ទះជូនអតីតយុទ្ធជន។

នៅក្នុងឪកាសចុះពិនិត្យមើលផ្ទះគំរូ និងប្រគល់ផ្ទះជូនដល់អតីតយុទ្ធជននេះដែរ ក៏មានការអញ្ជើញចូលរួមពី លោក ហ៊ួរ មិថុនា អភិបាលរងខេត្តកែប និងអាជ្ញាធរមូលដ្ឋានផងដែរ។ បន្ទាប់មក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានបន្តចុះពិនិត្យមើលផ្ទះផ្សេងៗទៀតដែលកំពុងធ្វើការសាងសង់ជាបន្តបន្ទាប់ ដើម្បីជូនដល់អតីតយុទ្ធជនចំនួន ១០រូបផ្សេងទៀងនៅក្នុងខេត្តកែប។

សូមជម្រាបជូនថា លោក ថន វណ្ណា ជាអតីតយុទ្ធជន១រូប ក្នុងចំណោម ១១រូប ដែលទទួលបានផ្ទះថ្មីមួយខ្នងមុនគេ ពីប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប៕













Powered by Blogger.