លោក ត្រាំ ប្រាប់ឱ្យ អនុទី គោរពបទឈប់បាញ់ ប៉ុន្តែអនុទីន បោះសម្តីបែបឈ្លើយថា «ចង់ឱ្យឈប់បាញ់ ទៅប្រាប់កម្ពុជាសិន» ខណៈកម្ពុជាបានគោរពយ៉ាងពេញលេញនូវកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់

បាងកក៖ នៅវេលាម៉ោង ១០:០០នាទីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald  Trupm បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក អនុទីន ដោយជំរុញឱ្យភាគីថៃ គោរពកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់រវាងកម្ពុជា-ថៃ។

ប៉ុន្តែអ្វីដែលហួសចិត្តនោះ គឺលោក អនុទីន បែជាបានបោះសម្តីរបៀបឈ្លើយទៅកាន់ លោកប្រធានាធិបតី Donald Trupm ថា«ចង់ឱ្យឈប់បាញ់ ទៅប្រាប់កម្ពុជាសិន»។ មិនតែប៉ុណ្ណោះ លោក អនុទីន ថែមទាំងបានចោទប្រកាន់ទាំងបំពានថា កម្ពុជា ជាអ្នកបំពានកិច្ចព្រមព្រៀងទៅវិញ ខណៈកម្ពុជាបានគោរពយ៉ាងពេញលេញនូវកិច្ចព្រមព្រៀងបទឈប់បាញ់។

ផ្ទុយទៅវិញភាគីថៃទេ ដែលតែងតែធ្វើការរំលោភបំពាននូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងបង្កសង្គ្រាមយ៉ាងព្រៃផ្សៃម្តងហើយម្តងទៀតមកលើបូរណភាពទឹកដីកម្ពុជា និងប្រជនសុីវិលស្លូតត្រង់កម្ពុជា ដើម្បីបំពេញមហិច្ឆិតាឈ្លានពានរបស់ខ្លួន៕



Powered by Blogger.