រដ្ធមន្ត្រីក្រសួងព័ត៌មាន អំពាវនាវដល់ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ កុំជឿ និងចែករំលែកបន្តនូវសារមួយចំនួនដែលប្រើប្រាស់ការដ្រាម៉ាស្ថានការណ៍ដែលគ្មានប្រភពច្បាស់លាស់

ភ្នំពេញ÷ឯកឧត្តម នេត្រ ភក្ត្រា រដ្ធមន្ត្រីក្រសួងព័ត៌មាន...! បន្ថែមពីលើការអំពាវនាវពីម្សិលមិញ, ខ្ញុំសូមស្នើដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ និងកុំជឿ និងកុំចែករំលែកបន្តនូវសារមួយចំនួនដែលផ្សព្វផ្សាយពីសំណាក់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួន ដែលប្រើប្រាស់ការដ្រាម៉ាស្ថានការណ៍ និងផ្សព្វផ្សាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់។ ក្នុងកាលៈទេសៈនេះ សូមសាធារណជនមេត្តាបន្តតាមដាន និងទទួលនូវព័ត៌មានពីប្រភពផ្លូវការនានា ជាពិសេសគឺពីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់ព័ត៌មានពិត និងមានប្រភពច្បាស់លាស់ពីសមរភូមិមុខ និងពីអាជ្ញាធរខេត្តពាក់ព័ន្ធ។ រាល់ព័ត៌មានទាំងឡាយ ដែលបានផ្សព្វផ្សាយដែលគ្មានប្រភពច្បាស់លាស់ សូមបងប្អូនពិនិត្យពិចារណា មុននឹងជឿ និងសូមចៀសវាងការចែកចាយ និងភ័យតុកស្លុត ឬស្លន់ស្លោរតាមសារដែលជនមួយចំនួនបានផ្សព្វផ្សាយ។ ជាមួយគ្នានេះ សូមបងប្អូនជឿជាក់លើថ្នាក់ដឹកនាំជាតិរបស់យើង ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា កងយោធពលខេមរភូមិន្ទដែលប្រកាន់គោលការណ៍ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងការពារប្រជាជន និងការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា៕



Powered by Blogger.