អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន ចូលរួមឧបត្ថម្ភថវិកាចំនួន ២,០០០,០០០ដុល្លារ ដើម្បីជួយដល់ជនភៀសសឹកដោយសារការឈ្លានពានពីយោធាថៃ
ភ្នំពេញ÷អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ព្រមទាំងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរ បានចូលរួមឧបត្ថម្ភថវិកាចំនួន 2,000,000 ដុល្លារ តាមរយៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយដល់បងប្អូនជនភៀសសឹកដែលកំពុងរងគ្រោះដោយសារការឈ្លានពានពីយោធាថៃ។
ក្នុងនាមជាធនាគារបង្កើតឡើងដោយជនជាតិខ្មែរ 100% យើងតែងតែជឿជាក់ទៅលើស្មារតីរួបរួមជាធ្លុងមួយពីប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន ក្នុងការការពារបូរណភាពទឹកដី និងសុខសន្តិភាព។ យើងខ្ញុំមានក្តីរំពឹងយ៉ាងមុតមាំថា ការឧបត្ថម្ភនេះនឹងអាចជួយបំពេញដល់តម្រូវការចាំបាច់ និងផ្តល់នូវកម្លាំងចិត្តដល់វីរកងទ័ពកម្ពុជាជួរមុខដែលកំពុងទប់ទល់នឹងសត្រូវឈ្លានពាន។យើងឈរជាមួយគ្នា យើងឈរជាមួយប្រជាជនកម្ពុជា!
Neak Oknha Kith Meng, Chairman of the Board of Directors of Wing Bank and Chairman & CEO of the Royal Group of Companies, together with Lok Chumteav Neak Oknha Mao Chamnan, Vice-Chairwoman of the Royal Group of Companies and President of the Khmer Artists Association, have contributed USD 2,000,000 through Samdech Akka Moha Sena Padei Techo Hun Sen, President of the Senate of the Kingdom of Cambodia, to assist refugees affected by the Thai military aggression.
As a fully Cambodian-owned bank, we have always believed in the spirit of unity that binds all Cambodians together in protecting our nation’s sovereignty and peace. We firmly hope that this generous support will help meet essential needs and provide strength and encouragement to the brave Cambodian soldiers on the front lines who are standing firm against enemy incursions.
We stand together. We stand with the Cambodian people!
#WingBank #TheBankforEveryCambodian #RoyalGroup


Post a Comment