ត្រាំ ព្រមានហាម៉ាស មានពេល ៣ ទៅ ៤ថ្ងៃ ដើម្បីឆ្លើយតបនឹងផែនការសន្តិភាពហ្កាហ្សា

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ បានមានប្រសាសន៍ថា ក្រុមសកម្មប្រយុទ្ធហាម៉ាសមានពេលប្រហែលបីទៅបួនថ្ងៃ ដើម្បីឆ្លើយតបទៅនឹងសំណើផែនការសន្តិភាពហ្កាហ្សារបស់លោក បើមិនដូច្នេះទេនឹងត្រូវប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ខណៈលោកចាកចេញពីសេតវិមាន លោក ត្រាំ បានបញ្ជាក់ថា មេដឹកនាំអ៊ីស្រាអែល និងអារ៉ាប់បានទទួលយកផែនការនេះហើយ ហើយយើងកំពុងរង់ចាំតែហាម៉ាសប៉ុណ្ណោះ។ លោកបានព្រមានថា ហាម៉ាសអាចនឹងធ្វើតាម ឬមិនធ្វើ ហើយប្រសិនបើមិនធ្វើទេ វានឹងក្លាយជាការបញ្ចប់ដ៏សោកសៅបំផុត។ លោកបន្ថែមថា សម្រាប់ការចរចាលើផែនការសន្តិភាព មានពេលមិនច្រើនទេ៕ (ប្រភព៖ Reuters)



 

Powered by Blogger.