រដ្ឋមន្រ្តី ហេង សួរ ទទួលជួបសម្តែងការគួរសម ជាមួយប្រធានឧត្តមមន្ត្រីការងារអាស៊ាន
ខេត្តសៀមរាប៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម ជាមួយប្រធានគណៈប្រតិភូឧត្តមមន្ត្រីការងារអាស៊ាន នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីការងារអាស៊ានលើកទី២១ នៅខេត្តសៀមរាប ប្រទេសកម្ពុជា។
ក្នុងជំនួបដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅដល់ប្រធានគណៈប្រតិភូឧត្តមមន្ត្រីការងារអាស៊ាន ដោយបានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការរបស់អាស៊ាន ក្នុងវិស័យការងារ លើការជំរុញ និងលើកកម្ពស់ការងារសមរម្យ កិច្ចគាំពារសង្គម និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងតំបន់ ដើម្បីកសាងសហគមន៍អាស៊ានមួយប្រកបដោយភាពធន់ ថាមវន្ត និងយកកត្ដាមនុស្សជាស្នូល។




Post a Comment