កម្ពុជា-ម៉ារ៉ុក ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការពហុវិស័យ
ភ្នំពេញ៖ កម្ពុជា-ម៉ារ៉ុក បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការពហុវិស័យ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រម៉ារ៉ុក។
នៅសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រី
ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ
បានជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយ លោក Nasser BOURITA រដ្ឋមន្ត្រីក្រសួងការបរទេស សហប្រតិបត្តិការអាហ្រ្វិក
និងជនអន្តោប្រវេសន៍ម៉ារ៉ុក។
ក្នុងជំនួប រដ្ឋមន្ត្រីការបរទេសទាំងពីរ
បានពិភាក្សាអំពីវិធីសាស្ត្រដើម្បីពង្រឹង
និងពង្រីកបន្ថែមទៀតនូវចំណងមិត្តភាពដ៏យូរអង្វែង
និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនានាដែលជាប្រយោជន៍ទៅវិញទៅមក។ រដ្ឋមន្ត្រីការបរទេសទាំងពីរ
ក៏បានពិភាក្សាអំពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
នៅឆ្នាំ២០២៦ នៅកម្ពុជា ព្រមទាំងបានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ
ដែលជាកង្វល់រួម ផងដែរ។
បន្ទាប់ពីជំនួប ភាគីទាំងពីរ
បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយ ដែលជាឯកសារដ៏សំខាន់
និងជាផែនទីបង្ហាញផ្លូវ សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការពហុវិស័យ
រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រម៉ារ៉ុក៕




Post a Comment