សហរដ្ឋអាមេរិកស្តីបន្ទោសថៃ រឿងជម្លោះព្រំដែនជាមួយកម្ពុជា គឺគ្មានប្រយោជន៍អ្វីទេ
លោក O'Neill បានបញ្ជាក់ថា រឿងដំបូងដែលខ្ញុំនឹងធ្វើពេលចូលកាន់តួនាទីជាឯកអគ្គរដ្ឋទូត គឺខ្ញុំនឹងចង្អុលបង្ហាញទៅប្រទេសថៃ ដែលជាសម្ព័ន្ធមិត្តសន្ធិសញ្ញាតែមួយគត់របស់យើងនៅក្នុងទ្វីបអាស៊ីថា សង្រ្គាមបែបនេះ ជម្លោះបែបនេះ គឺមិនបានជួយអ្វីដល់ប្រជាជនរបស់ពួកគេទេ។
លោក O'Neill បន្តថា ពួកគេមិនបានធ្វើអ្វីដើម្បីពង្រឹងសម្ព័ន្ធភាពរបស់យើងឡើយ ពួកគេមិនបានធ្វើអ្វី ដើម្បីដោះស្រាយបញ្ហាប្រឈមដែលប្រទេសទាំងពីរកំពុងប្រឈមមុខនោះទេ ផ្ទុយទៅវិញ វាគ្រាន់តែជាការខ្ជះខ្ជាយជីវិត និងទ្រព្យសម្បត្តិដោយមិនចាំបាច់តែប៉ុណ្ណោះ»។
លោក O'Neill ថ្លែងនៅក្នុងកិច្ចប្រជុំព្រឹទ្ធសភាអាមេរិក កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ហើយលោកក៏នឹងក្លាយជា ឯកអគ្គរដ្ឋទូតប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ នាពេលខាងមុខនេះផងដែរ៕
Post a Comment