កិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ ឆ្នាំ២០២៥ និងការងារចលនាប្រឡងប្រណាំង នៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព

អត្ថបទ៖ ជឹម ទូច

ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធ សករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥​ ឯកឧត្ដម​ ម៉ែន​ ង៉ុយ​ ប្រធានក្រុមប្រឹក្សាខេត្ត​ ឯកឧត្ដម​ ថង​ សាវុន​ អភិបាល​ នៃគណៈអភិបាលខេត្ត​ បានអញ្ជេីញចូលរួម ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ ឆ្នាំ២០២៥ និងការងារចលនាប្រឡងប្រណាំង នៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។

​កិច្ចប្រជុំនេះ ស្ថិតក្រោមអធិបតីភាព​ ឯកឧត្ដម​ សរ សិទ្ធិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ មានសុវត្ថិភាពស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ នៅថ្នាក់ក្រោមជាតិ(ប្រធានប្រតិភូ)​ និងមានការអញ្ជេីញចូលរួមពីសំណាក់​ ឯកឧត្ដម​ លោក​ លោកស្រី​ប្រតិភូអមដំណេីរ​ តំណាងសាលាដំបូងខេត្ត​ លោក ចាន់ រកនា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានដឹកនាំចាត់តាំងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពខេត្ត​ លោកអភិបាលរងខេត្ត​ មេបញ្ជាការ​ កងកម្លាំងទាំងបី​ ​លោក​ លោកស្រីប្រធាន​មន្ទីរ​ អង្គភាព​ជុំវិញខេត្ត​ អាជ្ញាធរក្រុង​ ស្រុក​ ឃុំ​/សង្កាត់​ លោក​ លោកស្រីនាយក​ នាយិកា​ ទីចាត់​ការ​ អង្គភាព​ ចំណុះរដ្ឋបាលសាលាខេត្ត​ និងមន្ត្រីជំនាញ​ពាក់ព័ន្ធ​ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំ​អគារ​ "ខ"​ រដ្ឋបាល​សាលា​ខេត្ត​៕











Powered by Blogger.