UN ជំរុញឱ្យមានការផ្តល់ជំនួយថែមទៀតសម្រាប់មីយ៉ាន់ម៉ា មុនរដូវភ្លៀងចូលមកដល់
ប្រភព៖ Reuters
ញូវយ៉ក៖ ក្រុមមន្ត្រីអង្គការសហប្រជាជាតិ ដែលបានធ្វើការស្ទង់មតិជុំវិញការខូចខាត ក្នុងគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា បានជំរុញសហគមន៍អន្តរជាតិ បង្កើនការផ្តល់ជំនួយរបស់ខ្លួន មុនពេលរដូវភ្លៀងមូសុងកាន់តែអាក្រក់ទៅៗ គ្រាដែលចំនួនអ្នកស្លាប់កើនឡើងដល់ ២ ៧១៩នាក់។
អ្នកសម្របសម្រួលផ្នែកមនុស្សធម៌របស់ UN លោក Marcoluigi Corsi បានឱ្យដឹងថា ទឹកស្អាត
កត្តាអនាម័យ អាហារ ទីជម្រក និងថ្នាំពេទ្យ គឺជាតម្រូវការដ៏សំខាន់បំផុត
បន្ទាប់ពីមានការខូចខាតធ្ងន់ធ្ងរដល់អគារ ផ្លូវថ្នល់ និងស្ពាន នៅមីយ៉ាន់ម៉ា។
អ្នកនាំពាក្យរបស់ UN លោក Stephane Dujarric បាននិយាថា យើងត្រូវតែចាត់វិធានការយ៉ាងឆាប់រហ័ស
ដើម្បីផ្តល់ការសង្គ្រោះមុនរដូវមូសុងចូលដល់នាពេលខាងមុខ
ដែលជាការពិតណាស់ វានឹងធ្វើឲ្យវិបត្តិដ៏អាក្រក់នេះកាន់តែអាក្រក់ទៅៗ។
បេសកជនពិសេសប្រចាំប្រទេសមីយ៉ាន់ម៉ា លោកស្រី Julie
Bishop បាននិយាយថា សង្គ្រាមស/Iវិលនៅមីយ៉ាន់ម៉ា
បានធ្វើឱ្យមនុស្សជាង ៣លាននាក់ផ្លាស់ទីលំនៅ មុនពេលមានរញ្ជួយដី។
លោកស្រីបានជំរុញឱ្យភាគីទាំងអស់ បញ្ឈប់ការប្រយុទ្ធគ្នាជាបន្ទាន់
អនុញ្ញាតឱ្យមានដំណើរការការងារមនុស្សធម៌ និងធានាសុវត្ថិភាពបុគ្គលិកផ្តល់ជំនួយ។
សូមជម្រាបថា បន្ទាប់ពីការរញ្ជួយដីកម្រិត
៧.៧រ៉ិចទ័រក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រសប្តាហ៍មុន មានមនុស្សចំនួន
៤៤១នាក់កំពុងបាត់ខ្លួននៅឡើយ ខណៈដែលមនុស្សចំនួន ៤ ៥២១នាក់បានរងរបួស៕

Post a Comment