អាមេរិក អនុម័តការលក់យន្តហោះចម្បាំងឱ្យហ្វីលីពីន ក្នុងទំហំទឹកប្រាក់ ៥.៥៨ពាន់លានដុល្លារ
ប្រភព៖ AFP
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានអនុម័តការលក់យន្តហោះចម្បាំង F-16 ក្នុងទំហំទឹកប្រាក់ ៥.៥៨ពាន់លានដុល្លារទៅឱ្យប្រទេសហ្វីលីពីន។
ក្រសួងការបរទេសអាមេរិក បានឱ្យដឹងថា
នេះជាការបើកភ្លើងបៃតងឱ្យលក់យន្តហោះចម្បាំង F-16 ចំនួន
២០ គ្រឿង និងឧបករណ៍ពាក់ព័ន្ធផ្សេងទៀត ទៅឱ្យហ្វីលីពីន
ដែលជាសម្ព័ន្ធមិត្តមានសន្ធិសញ្ញារបស់សហរដ្ឋអាមេរិក។
ក្រសួងបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «ការលក់នេះ
នឹងជួយជំរុញសមត្ថភាពកងទ័ពអាកាសហ្វីលីពីន ក្នុងពេលធ្វើប្រតបត្តិការការពារដែនសមុទ្រ
ក៏ដូចជាពង្រឹងការបង្ក្រាបសត្រូវ ក្នុងកិច្ចការការពារដែនអាកាស»។
ក្រុមអ្នកជំនាញមើលឃើញថា ចូលមកដល់អាណត្តិរបស់លោកប្រធានាធិបតី
ដូណាល់ ត្រាំ រដ្ឋបាលអាមេរិកបានព្យាយាមបង្វែរ
កិច្ចខិតខំប្រឹងប្រែងផ្នែកយោធារបស់សហរដ្ឋអាមេរិកទៅកាន់តំបន់អាស៊ី
ដើម្បីប្រឈមមុខនឹងការកើនឡើងនូវឥទ្ធពលចិន និងជាពិសេសនៅពេលដែលភាពតានតឹង
លើកោះតៃវ៉ាន់កំពុងកើនឡើង៕

Post a Comment