អ្នកជំនាញថៃព្រមានថា ទីក្រុងបាងកកមានហានិភ័យពីគ្រោះរញ្ជួយដី
ប្រភព៖ The Nation Thailand
បាងកក៖ អ្នកជំនាញថៃបានព្រមានថា មានសេណារីយ៉ូមួយចំនួនត្រូវបានគេកំណត់អត្តសញ្ញាណ ជាមួយនិងកម្រិតនៃការរញ្ជួយដ៏មានសក្ដានុពលក្នុងរង្វង់ ៩រ៉ិចទ័រមកពីតំបន់រញ្ជួយដីសកម្មចំនួន ៣ ដែលអាចបង្កការគំរាមកំហែងខ្លាំងដល់រាជធានីបាងកក។
ការសិក្សាប្រវត្តិសាស្ត្របង្ហាញថា
តំបន់រញ្ជួយដីសកម្មតែងជួបប្រទះនូវការរញ្ជួយដីកម្រិត ៨.៥រ៉ិចទ័រ ឬខ្ពស់ជាងនេះ
ដោយព្រឹត្តិការណ៍ដ៏ធំចុងក្រោយបង្អស់ បានកើតឡើងប្រហែល ២៦០ឆ្នាំមុន។
សកម្មភាពរញ្ជួយដីនាពេលថ្មីៗ នៅទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា
កាន់តែបង្ហាញពីភាពងាយរងគ្រោះ សម្រាប់ទីក្រុងបាងកកថែមទៀត
ខណៈដែលចំណុចនៃការរញ្ជួយថ្មីៗនេះ គឺនៅឆ្ងាយពីតំបន់រញ្ជួយដីដែលបានរៀបរាប់ខាងលើ។
លោកសាស្ត្រាចារ្យ Penneung
Wanichchai នាយកមជ្ឈមណ្ឌលស្រាវជ្រាវគ្រោះរញ្ជួយដីជាតិ របស់ប្រទេសថៃ
បង្ហាញថា សណ្ឋានដីទន់របស់ទីក្រុងបាងកក ជំរុញឱ្យរលកនៃរញ្ជួយកើនឡើងពី ៣ទៅ៤ដង
ជាពិសេសប៉ះពាល់ដល់អគារខ្ពស់ៗ។ លោកក៏បានសង្កត់ធ្ងន់ លើសារៈសំខាន់នៃការសាងសង់អគារ
ដើម្បីទប់ទល់នឹងព្រឹត្តិការណ៍រញ្ជួយដីដ៏មានសក្តានុពល នៅរាជធានីរបស់ប្រទេសថៃមួយនេះ។
តំបន់ដែលអាចនាំមកនូវការរញ្ជួយមានដូចជានៅក្រុង
Kanchanaburi
ប្រទេសថៃ ដែលស្ថិតនៅចម្ងាយត្រឹមតែ
២០០គីឡូម៉ែត្រពីទីក្រុងបាងកក អាចបង្កឱ្យមានការរញ្ជួយដីកម្រិត ៧
ទៅ៧.៥រ៉ិចទ័រ។ ទីក្រុង Sagaing ដែលលាតសន្ធឹងកាត់ប្រទេសមីយ៉ាន់ម៉ា
រួមទាំងទីក្រុង Mandalay និង Naypyidaw និងចូលទៅក្នុងសមុទ្រឥណ្ឌា Andaman អាចបង្កើតការរញ្ជួយដីកម្រិត
៨រ៉ិចទ័រ ដែលនឹងប៉ះពាល់ដល់ទីក្រុងបាងកក។
តំបន់អនុតំបន់ Andaman ដែលស្ថិតនៅតាមបណ្តោយតំបន់អនុតំបន់ Arakan ប្រទេសមីយ៉ាន់ម៉ា
មានសក្តានុពលនៃការរញ្ជួយដីកម្រិត ៨.៥ទៅ៩រ៉ិចទ័រ ហើយទោះបីជានៅឆ្ងាយជាងទីក្រុង Sagaing
ក៏ដោយ តែឥទ្ធិពលរបស់វាទៅលើទីក្រុងបាងកក គឺខ្លាំងក្លាដូចគ្នា៕

Post a Comment