រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំវគ្គសិក្ខាសិលាផ្សព្វផ្សាយលទ្ធផលនៃការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ
អត្ថបទ៖ ជឹម ទូច
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជេីញជាអធិបតីភាព បេីកវគ្គសិក្ខាសិលាដេីម្បីផ្សព្វផ្សាយលទ្ធផលនៃការសិក្សារបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ (EIA) ជាមួយមន្ទីរពាក់ព័ន្ធ សម្រាប់អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដេីរដោយថាមពលខ្យល់ របស់ក្រុមហ៊ុន បេជីង ហ្វេហ្គ័ង អ៊ិនហ្វីនីត អេនេីជី ឯ.ក អនុភាព ១៥០ មេហ្គាវ៉ាត់ ស្ថិតនៅភូមិសាស្រ្ត ឃុំដាក់ដាំ ស្រុកអូររាំងខេត្ត មណ្ឌលគិរី និងក្រុមហ៊ុន Leader Wind Energy (Cambodia)Co.Ltd ដែលមានទីតាំង ស្ថិតនៅភូមិសាស្រ្ត សង្កាត់មនោរម្យ និងសង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
គសិក្ខាសិលានេះ មានការអញ្ជេីញចូលរួមពីសំណាក់ លោក អភិបាលរងខេត្ត លោកនាយករដ្ឋបាលខត្ត កងកម្លាំងប្រដាប់អាវុធ លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោក អិបាលក្រុងសែនមនោរម្យ លោកអភិបាលស្រុកអូររាំង លោក លោកស្រី តំណាងក្រុមហ៊ុន អជ្ញាធរ ភូមិ-ឃុំពាក់ព័ន្ធ និងសមាជិក សមាជិកាជំនាញច្រេីនរូបផងដែរ កម្មវិធីនេះប្រព្រឹត្តទៅនៅ សាលាខេត្ត សាលប្រជុំ អគារ"គ"៕






Post a Comment