សក្តានុពលទេសចរណ៍ និងកំណើនទេសចរណ៍ដ៏ឆាប់រហ័សរបស់កម្ពុជាឋិតក្នុងក្រសែភ្នែកក្រុមហ៊ុន AirBnB
ទីក្រុងអ៊ីស្តាន់ប៊ុល៖ នារសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកស្រី Mich Goh ជានាយិកាទទួលបន្ទុកផ្នែកគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន AirBnB និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ.
ក្នុងជំនួបពិភាក្សា ផ្តោតលើការជួយជំរុញផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ពិភពលោក តាមរយៈបណ្តាញដ៏ទូលំទូលាយរបស់ក្រុមហ៊ុន ពិសេសជួយដល់សហគមន៍ និងផ្ទះស្នាក់ (Homestay)។ លោកស្រីនាយិកា បានបញ្ជាក់ជំហរស្តីពីកិច្ចសហការជាមួយក្រសួងទេសចរណ៍កម្ពុជា ដើម្បីជួយជំរុញវិស័យទេសចរណ៍តាមរយៈកិច្ចសហការផ្តល់នូវព័ត៌មាន និងទិន្នន័យទាក់ទងនឹងទេសចរណ៍៕




Post a Comment