ជប៉ុន បញ្ចេញផែនការជម្លៀសមនុស្សចេញពីកូនកោះរបស់ខ្លួន នៅក្បែរតៃវ៉ាន់
ប្រភព៖ AFP
តូក្យូ៖ ជប៉ុនបានបង្ហាញផែនការជម្លៀសអ្នកស្រុក និងអ្នកទេសចរក្នុងចំនួនប្រហែល ១២០ ០០០នាក់ចេញពី កោះភាគខាងត្បូងរបស់ខ្លួនក្បែរកោះតៃវ៉ាន់ ដោយប្រើពេល ៦ថ្ងៃក្នុងករណីមានអាសន្នកើតឡើង។
មន្រ្តីការិយាល័យដោះស្រាយវិបត្តិរបស់រដ្ឋាភិបាលជប៉ុន
បាននិយាយថា ផែនការនេះនឹងត្រូវដាក់ចេញនៅពេលដែល ស្ថានភាពសន្តិសុខជុំវិញប្រទេសតឹងតែង
និងនៅក្នុងពេលមានអាសន្ន។ អ្វីដែលជាភាពអាសន្នមិនត្រូវបានបញ្ជាក់ទេ
ប៉ុន្តែវាអាចជាការជម្លៀសមនុស្សប្រហែល ១២០ ០០០នាក់នៅកោះចំនួន
៥របស់ជប៉ុន ដែលនៅស្ថិតនៅក្បែរកោះតៃវ៉ាន់។
ក្រោមផែនការនេះ នាវាយោធា ស្រឡាងឯកជន
យន្តហោះចម្បាំង នឹងត្រូវបានចល័តដើម្បីជួយដឹកជញ្ជូនមនុស្ស ចេញពីកោះតូចៗ
រួមទាំងទៅកាន់កោះ Kyushu នៅចុងភាគនិរតីនៃប្រជុំកោះជប៉ុន។
ចំនួនមនុស្សប្រហែល ១២០ ០០០នាក់នេះ គឺច្រើនជាងទ្វេដងនៃសមត្ថភាពដឹកជញ្ជូនធម្មតា
ក្នុងរយៈពេល ៦ថ្ងៃ។
សូមជម្រាបថា
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបានបង្កើនសកម្មភាពយោធានៅជុំវិញកោះតៃវ៉ាន់
ហើយមិនបានច្រានចោលការប្រើកម្លាំងដើម្បីបង្រួបង្រួមជាមួយតៃវ៉ាន់នោះទេ៕

Post a Comment