ក្រសួងសាធារណការ សម្រេចលើកពេលនៃពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ បានជូនដំណឹងស្តីពី ការសម្រេចលើកពេលវេលានៃពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត រហូតមានការជូនដំណឹងជាថ្មីម្តងទៀត។
នៅក្នុងលិខិតរបស់ក្រសួងសាធារណការ បានបញ្ជាក់ដូចនជេះថា
ក្រសួងសូមជូនដំណឹងអំពីការលើកពេលវេលានៃពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត
ដែលគ្រោងរៀបចំនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី
ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្ថិតនៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ
ខេត្តកំពត។
ទន្ទឹមនេះចំពោះកាលបរិច្ឆេទ
និងពេលវេលានៃការរៀបចំឡើងវិញនូវពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត
នឹងជូនដំណឹងនៅពេលក្រោយដោយភ្ជាប់មកជាមួយនឹងលិខិតអញ្ជើញផ្លូវការ៕
ខាងក្រោមនេះជាលិខិតរបស់ក្រសួងសាធារណការ
និងដឹកជញ្ជូន៖


Post a Comment