អន្តរជាតិប្រញាប់ប្រញាល់ បញ្ជូនជំនួយទៅមីយ៉ាន់ម៉ា ដែលរងគ្រោះដោយសាររញ្ជួយដី
ប្រភព៖ Reuters
បរទេស៖ បណ្ដាប្រទេសជិតខាងរបស់មីយ៉ាន់ម៉ា បានបញ្ជូននាវាចម្បាំង និងយន្ដហោះមានផ្ទុកទៅដោយជំនួយ និងក្រុមអ្នកជួយសង្រ្គោះ ក្រោយគ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះដែលកំពុងមានសង្រ្គាមស៊ីវិលស្រាប់ផងនោះ។
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា
បានឱ្យដឹងថាមនុស្សយ៉ាងហោច ១៦៤៤នាក់បានស្លាប់ និង៣៤០០នាក់បានរងរបួស
ក្រោយគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.៧រ៉ិចទ័រ វាយប្រហារលើភាគពាយព្យនៃទីក្រុង Sagaing
នៅភាគកណ្ដាលនៃប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រ ទី២៨ ខែមីនា
ហើយក៏បង្កផលប៉ះពាល់ដល់ប្រទេសក្បែរខាងដូចជាថៃផងដែរ។
ប្រមុខរដ្ឋាភិបាលយោធា លោក Min
Aung Hlaing បានគូសបញ្ជាក់ថា «គ្រប់មន្ទីរពេទ្យយោធា
និងស៊ីវិលទាំងអស់ រួមទាំងបុគ្គលិកសុខាភិបាល
ត្រូវតែធ្វើការងាររួមគ្នាក្រោមការសម្របសម្រួលមួយប្រកបដោយប្រសិទ្ធភាព
ដើម្បីធានាឱ្យបាននូវការឆ្លើយតបខាងវេជ្ជសាស្ត្រឱ្យមានប្រសិទ្ធភាព»។ នេះជាការ របស់ ត្រូវបានដកស្រង់សម្ដីដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា។
ប្រទេសឥណ្ឌា ចិន និងថៃ
ស្ថិតនៅក្នុងចំណោមប្រទេសដែលបានបញ្ជូនជំនួយជាសម្ភារ
និងក្រុមអ្នកជួយសង្រ្គោះទៅកាន់មីយ៉ាន់ម៉ា រួមជាមួយជំនួយ
និងក្រុមអ្នកជួយសង្រ្គោះមកពីប្រទេសផ្សេងទៀតដូចជា ម៉ាឡេស៊ី សិង្ហបុរី និងរុស្ស៉ី
ខណៈប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏បានសន្យាផ្ដល់ជំនួយសម្រាប់មីយ៉ាន់ម៉ាផងដែរ។
បើតាមទីភ្នាក់ងារភូមិវិទ្យាអាមេរិក USGS
បានព្យាករថាចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា
អាចនឹងកើនដល់ ១០ ០០០នាក់ រីឯការខាតបង់វិញអាចលើសពីទិន្នផលសេដ្ឋកិច្ចប្រចាំឆ្នាំ ឬ GDP
របស់មីយ៉ាន់ម៉ា៕

Post a Comment