សម្តេចធិបតី៖ ភាពជោគជ័យ នៃព្រះរាជពិធីបុណ្យអុំទូក គឺដោយសារការចូលរួម ពីគ្រប់បណ្តាក្រុមការងារពាក់ព័ន្ធទាំងអស់
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយភាពសប្បាយរីករាយ ជាមួយការរក្សាបាននូវប្រពៃណី និងវប្បធម៌ជាតិយ៉ាងសម្បូរបែប បង្កើតស្នាមញញឹមដល់មហាគ្រួសារខ្មែរ និងភ្ញៀវទេសចរ មកពីគ្រប់ទិសទី ។
ក្នុងនោះសម្តេចបវរធិបតី បានគូសបញ្ជាក់ថា
“ភាពជោគជ័យនេះ អាចសម្រេចទៅបាន
គឺដោយសារការចូលរួមចំណែកពីគ្រប់បណ្តាក្រុមការងារពាក់ព័ន្ធទាំងអស់
ជាពិសេសកងកម្លាំងគ្រប់ប្រភេទ ដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្តធ្វើយ៉ាងណា
ធានាឱ្យបានសន្តិសុខ សុវត្ដិភាព និងសណ្តាប់ធ្នាប់សាធារណៈ
បង្កលក្ខណៈគ្រប់បែបយ៉ាង ដើម្បីបម្រើដល់ដំណើរការ នៃព្រះរាជពិធីបុណ្យជាតិដ៏ធំមួយនេះ
ឱ្យប្រព្រឹត្តទៅដោយភាពអធិកអធម និងសប្បាយរីករាយជាទីបំផុត ។
ក្នុងនាមប្រមុខរាជរដ្ឋាភិបាល និងសម្តេចធិបតី
បានថ្លែងអំណរគុណ ដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងគ្រប់ប្រភេទ
ដែលបានបំពេញភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់
ទាំងក្នុងការរៀបចំដំណើររប្រព្រឹត្តទៅ នៃកម្មវិធី និងការបោសសម្អាត គ្រប់គ្រងអនាម័យ
ធានាបាននូវសោភ័ណភាពល្អប្រណិត ។
ជាមួយគ្នានេះ សម្តេចធិបតី ក៏បានថ្លែងអរគុណ
ដល់ក្រុមការងារសម្តែងសិល្បៈគ្រប់ប្រភេទ ក៏ដូចសិល្បៈករ សិល្បៈការិនីទាំងអស់
ដែលបានផ្តល់នូវផ្ទាំងទស្សនីយភាពសប្បាយរីករាយ និងការរាំលេងកំសាន្ត
គ្រប់ទីកន្លែងជូនដល់មហាជន ប្រកបដោយភាពស្រស់ស្រាយសប្បាយអឺងកងផងដែរ៕
Post a Comment