កូរ៉េខាងជើង ថ្កោលទោសយោធាកូរ៉េខាងត្បូង សម្រាប់ការបញ្ជូនដ្រូនចូលទឹកដីខ្លួន
ប្រភព៖ AFP
សេអ៊ូល៖ ក្រសួងការពារជាតិកូរ៉េខាងជើង
បានថ្កោលទោសយោធាកូរ៉េខាងត្បូងសម្រាប់ការបញ្ជូនដ្រូនទន្ទ្រានចូលទឹកដីរបស់ខ្លួន
ក្រោមហេតុផលនយោបាយ ដោយចាត់ទុកថានេះជាទង្វើបំពានលើ អធិបតេយ្យរបស់កូរ៉េខាងជើង។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង
KCNA នៅថ្ងៃចន្ទ ទី២៨ ខែតុលានេះ
បានឱ្យដឹងថាក្រសួងការពារជាតិកូរ៉េខាងជើង បានប្រកាសពីលទ្ធផលចុងក្រោយនៃការស៊ើបអង្កេត
បន្ទាប់ពីបានអះអាងថាដ្រូន របស់យោធាកូរ៉េខាងត្បូង
បានហោះចូលដែនអាកាសនៃទីក្រុងព្យុងយ៉ាងចំនួន៣ដង នៅក្នុងខែតុលា
ដើម្បីចាយចែកខិត្តបណ្ណរិះគន់ប្រឆាំងកូរ៉េខាងជើង។ KCNA ក៏បានចេញផ្សាយផងដែរនូវរូបភាពដ្រូន
ដែលខ្លួនអះអាងថាដ្រូនរបស់យោធាកូរ៉េខាងត្បូងដែលបានធ្លាក់។
ខាងយោធាកូរ៉េខាងត្បូង
មិនបានធ្វើអត្ថាធិប្បាយអ្វីឆ្លើយតបទៅនឹងការចោទប្រកាន់ពីកូរ៉េខាងជើងនោះទេ
ប៉ុន្តែធ្លាប់បាននិយាយថាការអះអាងឯកតោភាគីរបស់ទីក្រុងព្យុងយ៉ាងមិនមានតម្លៃ
តម្រូវឱ្យមានការផ្ទៀងផ្ទាត់ ឬក៏ចាត់វិធានការឆ្លើយតបនោះទេ៕
Post a Comment