ព្យុះ Trami នៅហ្វីលីពីន បង្កឱ្យមនុស្សស្លាប់ និងបាត់ខ្លួន កើនដល់១៣៦នាក់
ប្រភព៖ AFP
ម៉ានីល៖ ក្រុមអ្នកជួយសង្រ្គោះនៅក្នុងប្រទេសហ្វីលីពីន នៅតែបន្តធ្វើប្រតិបត្តិការជួយសង្រ្គោះរបស់ពួកគេ ដើម្បីតាមស្វែងរកមនុស្សជាច្រើននាក់ដែលបានបាត់ខ្លួន ខណៈចំនួនអ្នកស្លាប់ ដោយសារព្យុះ Trami កើនដល់១០០នាក់ គិតត្រឹមតែរសៀលថ្ងៃអាទិត្យ ទី២៧ ខែតុលានេះ។
ព្យុះ Trami ដែលបានវាយប្រហារហ្វីលីពីន កាលពីថ្ងៃទី២៤ ខែតុលា
គឺស្ថិតនៅក្នុងចំណោមព្យុះដ៏កំណាចដែលបានវាយប្រហារលើប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ
នៅក្នុងឆ្នាំ២០២៤ នេះ។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយហ្វីលីពីន ព្យុះ Trami
បានបង្ខំឱ្យមនុស្សកន្លះលាននាក់ត្រូវភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ
ហើយមនុស្សយ៉ាងហោច ៣៦នាក់ នៅតែបន្តបាត់ខ្លួននៅឡើយ។
នៅក្នុងចំណោមអ្នកស្លាប់ទាំង១០០នាក់ មាន៣៨នាក់ត្រូវបានរាយការណ៍ថាបានស្លាប់នៅក្នុងតំបន់ Bicol ដែលរងគ្រោះធ្ងន់ធ្ងរជាងគេដោយសារព្យុះ Trami៕
Post a Comment