ស្ទង់មតិ៖ ប្រជាជនអ៊ុយក្រែន៣២ភាគរយ យល់ព្រមកាត់ដីខ្លះឱ្យរុស្ស៉ី ដើម្បីដូរយកសន្តិភាពភ្លាមៗ

 ប្រភព៖ Reuters

កៀវ៖ ប្រជាជនអ៊ុយក្រែនជិត ១ភាគ៣ បាននិយាយថាពួកគេនឹងយល់ព្រមកាត់ទឹកដីមួយចំនួនធ្វើជាសម្បទានឱ្យរុស្ស៉ី ដើម្បីដូរយកសន្តិភាពភ្លាមៗ ដែលតួលេខនេះកើនឡើង៣ដង បើទោះជាប្រជាជនអ៊ុយក្រែនភាគច្រើន នៅតែប្រឆាំងនឹងការបោះបង់ចោលទឹកដីក៏ដោយ។

ចាប់តាំងពីសង្រ្គាមផ្ទុះឡើងអស់រយៈពេលជិត ២៩ខែមកនេះ រុស្ស៉ីកំពុងគ្រប់គ្រងទឹកដីអ៊ុយក្រែន ១៨ភាគរយ ក្នុងនោះរាប់បញ្ចូលទាំងតំបន់គ្រីមៀ ដែលទីក្រុងមូស្គូ បានក្រសោបយកពីអ៊ុយក្រែនកាលពីឆ្នាំ២០១៤។

វិទ្យាស្ថាន Kyiv International Institute of Sociology បានបញ្ជាក់ថាការស្ទង់មតិរបស់ខ្លួនដែលធ្វើឡើងលើមនុស្ស១០៦៧នាក់ ក្នុងទឹកដីដែលអ៊ុយក្រែនកំពុងកាន់កាប់ចាប់ពី ថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែឧសភា បានរកឃើញថា ៣២ភាគរយនៃអ្នកទាំងនេះ បានយល់ព្រមកាត់ទឹកដីមួយចំនួន ដើម្បីដោះដូរយកសន្តិភាពពីរុស្ស៉ី។

តាមវិទ្យាស្ថាននេះដដែល តួលេខនេះកើនឡើងទ្វេដង ធៀបទៅនឹងកាលពីដើមឆ្នាំ២០២៣ មាន១០ភាគរយ និងកាលពីចុងឆ្នាំ២០២៣ មាន១៩ភាគរយ ដែលយល់ព្រមបោះបង់ទឹកដីដូរយកសន្តិភាព ខណៈ
ប្រជាជនអ៊ុយក្រែន ៥៥ភាគរយនៅតែប្រឆាំងនឹងការធ្វើសម្បទានទឹកដីជាមួយរុស្ស៉ី



 

Powered by Blogger.