បាញ់ប្រហារនៅមណ្ឌលថែទាំមនុស្សចាស់នៅក្រូអាត ស្លាប់៥នាក់ និងច្រើននាក់របួស
ប្រភព៖ Reuters
ក្រូអាត៖ មនុស្សប្រាំនាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស នៅក្នុងការបាញ់ប្រហារមួយនៅមណ្ឌលថែទាំមនុស្សចាស់ ក្នុងទីក្រុង Daruvar ភាគខាងកើតប្រទេសក្រូអាត កាលថ្ងៃចន្ទ ហើយជនបង្កហេតុត្រូវបានចាប់ខ្លួន។
ជនបង្កហេតុ
ដែលជាអតីតប៉ូលិសយោធាដែលចូលនិវត្តន៍
ត្រូវបានគេជឿថាជាសមាជិកគ្រួសាររបស់ជនរងគ្រោះម្នាក់
បានចូលទៅក្នុងមណ្ឌលថែទាំមនុស្សចាស់នៅវេលាម៉ោង ១០៖១០ ព្រឹក (ម៉ោងក្នុងស្រុក)
នៅថ្ងៃចន្ទ ហើយបានចាប់ផ្តើមបាញ់ប្រហារ។ មនុស្សប្រាំនាក់បានស្លាប់នៅនឹងកន្លែង
ហើយអ្នករបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់។
ជនបង្កបានរត់គេចខ្លួនបន្ទាប់ពីការបាញ់ប្រហារនោះ ប៉ុន្តែមិនយូរប៉ុន្មាន
ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅក្នុងហាងកាហ្វេមួយក្នុងទីក្រុង Daruvar។ មន្ត្រីប៉ូលិសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា
ការស៊ើបអង្កេតកំពុងបន្ត ប៉ុន្តែមិនបានបង្ហាញព័ត៌មានលម្អិតណាមួយទេ៕

Post a Comment