សម្តេចតេជោ ស្នើឲ្យសមត្ថកិច្ចស្រាវជ្រាវជាបន្ទាន់រកម្ចាស់គណនី Facebook ឈ្មោះ «អរគុណសន្តិភាព»

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើឲ្យសមត្ថកិច្ចស្រាវជ្រាវជាបន្ទាន់លើករណីម្ចាស់គណនី Facebook «អរគុណសន្តិភាព» ដែលបានបង្ហោះរូបសម្តេចតេជោ របួសស្មានិងព្យាបាលកាលពីនៅសឹង្ហបុរីមកបង្ហោះឡើងវិញ។

នៅលើទំព័រ Facebook របស់សម្តេចតេជោ នៅយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នេះ សម្តេចបានសរសេរថា « សូមកុំរពឹស មាន Facebook មួយឈ្មោះ អរគុណសន្តិភាព ដែលមាន profile ជារូបខ្ញុំបានយកសារដែលខ្ញុំបង្ហោះកាលពីឆ្នាំ២០១៩ ពេលដែលខ្ញុំរបួសស្មានិងត្រូវទៅព្យាបាលនៅសង្ហឹបុរីមកបង្ហោះឡើងវិញ »។ ការបង្ហោះបែបនេះដោយ Facebook ក្លែងក្លាយបង្កឲ្យមានការភន័ច្រឡំក្នុងចំណោមប្រជាជនថាខ្ញុំកំពុងត្រូវរបួសនិងចាកចេញពីប្រទេស។ ខ្ញុំស្នើឲ្យសមត្ថកិច្ចស្រាវជ្រាវជាបន្ទាន់លើករណីនេះដើម្បីឈានទៅបំបាត់Facebook ក្លែងក្លាយនិងព័ត៌មានក្លាយ»









 

Powered by Blogger.