យប់នេះ U-19 កម្ពុជាប៉ះហ្វីលីពីន ជំនួបបង្រ្គប់កិច្ចពាន U-19
ភ្នំពេញ៖ នៅវេលាម៉ោង៧៖៣០ នាទីយប់នេះ ក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ១៩ឆ្នាំ នឹងត្រូវប៉ះក្រុមវហ្វីលីពីន ក្នុងការប្រកួតបង្គ្រប់កិច្ចពានរង្វាន់ ASEAN U19 Boy’s Championship 2024 ពូល A នៅកីឡដ្ឋាន Gelora 10 November Stadium ក្រោយចាញ់២ប្រកួតផ្ទួនៗគ្នា។
សម្រាប់២ប្រកួតកន្លងមក ក្រុម U-19 ប្រកួតចាញ់ ទីម័រខាងកើត ដោយលទ្ធផល ៣-២ និងក្រុមម្ចាស់ផ្ទះ U-19 ឥណ្ឌូនេស៊ី ក្នុងលទ្ធផល ២-០។ ឆ្លងកាត់២បប្រកួត កម្ពុជា នៅបាតតារាងពូល A ដោយគ្មានពិន្ទុរាប៕


Post a Comment