រដ្ឋមន្រ្តីក្រសួងព័ត៌មាននាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន១២វត្ត ក្នុងក្រុងក្រចេះ
អត្ថបទ៖ ស៊ាន ច័ន្ទដា
ខេត្តក្រចេះ ៖ នារសៀលថ្ងៃ១៥កេីត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២៤ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីនៃក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះពង្រឹងមូលដ្ឋានខេត្តក្រចេះ រួមនិងឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ា ថន គណៈអភិបាលខេត្ត និងលោកជំទាវ អញ្ជេីញនាំយកទៀន ព្រះវស្សា និងទេយ្យទាន រួមនិងបច្ច័យវេរ ប្រគេនដល់ព្រះសង្ឃដែលគង់នៅចាំព្រះវស្សាចំនួន១២វត្តនៅក្រុងក្រចេះ ខេត្តក្រចេះ។
ក្នុងពិធីនេះ បានប្រារព្វធ្វេីឡេីង នៅលេីសាលាឆាន់ នៃវត្តសេរីសន្ធរវង្ស ដែលស្ថិតក្នុងទឹកដីក្រុងក្រចេះ ដោយមានការចូលរួម ពីសំណាក់ ឯកឧត្តម និងលោក ជំទាវ ក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ រួមនិង ឯកឧត្តម លោក ជំទាវសមាជិកក្រុមប្រឹក្សាខេត្ត និងលោក លោកស្រី អភិបាលរងខេត្ត , លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញ ខេត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជេីងវត្តយ៉ាងច្រេីនកុះករ។
ឆ្លៀតនាឱកាសនេះ ឯកឧត្តម នេត្រ ភក្រ្តា មានប្រសាសន៍ថា ថ្ងៃនេះជាពេលវេលា មួយដែល ប្រជាពលរដ្ឋខ្មែរយេីងនៅគ្រប់ទីវត្តអារាម ក្នុងប្រទេសកម្ពុជា ត្រូវបានគោរពនិងប្រតិបត្តិទៅតាមគន្លងនៃព្រះពុទ្ធសាសនាប្រពៃណីខ្មែរយេីង តាំងពីបុរម្យបុរាណតរៀងមក រហូតនាពេលបច្ចុប្បន្ន។
ឯកឧត្តម រដ្ឋមន្រ្តី ក្រសួងព័ត៌មានមានប្រសាសន៍បន្តថា ដោយសារប្រទេសមាន សុខសន្តិភាពពេញលេញ ក្រោមការដឹកនាំនៃរាជរដ្ឋាភិបាល អណត្តិទី៦របស់សម្តេចតេជោដូច្នេះហេីយធ្វេីឱ្យវិស័យពុទ្ធចក្រ និងអាណាចក្រត្រូវតែផ្សារភ្ជាប់ និងដេីរទន្ទឹមគ្នាតាមគោលបំណងឆ្ពោះទៅចក្ខុវិស័យដ៍វែងឆ្ងាយក្នុងការអភិវឌ្ឍន៍ឱ្យមានការរីកចម្រេីននៅមូលដ្ឋានឱ្យស្មេីរនិងទីក្រុងនាពេលអនាគត។
ប្រជាជាតិកម្ពុជា ខ្មែរយេីងបានប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគុណតម្លៃ គុណធម៌ និងទស្សនវិជ្ជានៃព្រះពុទ្ធសាសនាខ្មែរ ដែលជាសាសនារបស់រដ្ឋ ហេីយបានប្តេជ្ញាបន្តរក្សា ដោយសុខដុមនីកម្មរបស់ាសនា ដែលកេីតមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ហេីយបន្តថែរក្សាឱ្យគង់វង់ជារៀងរហូត តាមរដ្ឋធម្មនុញ្ញរបស់ប្រទេសយេីង៕










Post a Comment