ឯកឧត្ដម អ៊ុយ ថន ប្រគេនគ្រឿងឧបភោគបរិភោគ និងទេយ្យទានដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៤វត្ត ក្នុងស្រុកកំពង់រទិ៍

អត្ថបទ៖ ភក្តី

ខេត្តស្វាយរៀង៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម អ៊ុយ ថន សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀងនិងលោកជំទាវបាននាំយកគ្រឿងឧបភោគបរិភោគ និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសចំនួន៤នៅស្រុកកំពង់រោទិ៍ វត្តព្រៃត្រុំវត្តញរ វត្តរោទិ៍ វត្តត្រពាំងត្រាវ ។

ពិធីនេះផងដែរធ្វើឡើងបរិវេណវត្ត ព្រៃត្រុំ ស្ថិតក្នុងឃុំ ញរ ស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀងក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ប្រធានក្រុមកប្រឹក្សាស្រុកចន្ទ្រា និងស្រុកកំពងរោទិ៍  ព្រមទាំងសមាជិកក្រុមកប្រឹក្សា លោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រា និងអស់លោក លោកស្រី មន្ត្រីរាជការស្រុកចន្ទ្រានិងស្រុកកំពង់រោទិ៍ ព្រមទាំងលោកយាយលោកតាប្រជាលរដ្ឋជាច្រើននាក់ផងដែរ។

ឯកឧត្ដម អ៊ុយ ថន  មានប្រសាសន៍ពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងតែគិតគូរជាប្រចាំអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

ឯកឧត្តម អ៊ុយ  ថន ក៏ជំរុញដល់កងកម្លាំងទាំងអស់ប្រជាពលរដ្ឋនិងព្រះសង្ឃសូមចូលរួមជួយផ្សព្វផ្សាយផលប៉ះពាល់ និងគ្រោះថ្នាក់នៃការសេពគ្រឿងញៀន ដើម្បីទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ហើយលុបបំបាត់គ្រឿងញៀននៅមូលដ្ឋាន ដើម្បីអនាគត យុវជនជាកូនចៅរបស់យើង។

២.សូមជួយអប់រំ ផ្សព្វផ្សាយ និងចូលរួមការគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា​ ។

៣.សូមបងប្អូនបន្តរួមគ្នាការពារឲ្យបាននូវសុខសន្តិភាពដែលមាននៅក្នុងដៃ ត្រូវមានការជឿជាក់លើរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្រឆាំងដាច់ខាតនូវរាល់ការប៉ុនប៉ងទាំងឡាយណា ដែលនាំឲ្យប្រទេសជាតិយើងធ្លាក់ទៅក្នុងភាពអន្តរាយ ។

៤.សូមអាជ្ញាធរ និងសមត្ថកិច្ចរបស់យើង ត្រូវបន្តយកចិត្តទុកដាក់អនុវត្ត គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ការងារបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងការពារ សន្តិសុខសុវត្ថិភាពឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន និងគ្រប់កាលៈទេសៈ ៕

ឯកឧត្ដមបានបន្តទៀតថា៖ពិធីនេះអាចប្រព្រឹត្តទៅបាន ដោយសាតែប្រទេសជាតិមាន សុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រីបានដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍ និងមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនាក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ជាមួយគ្នានេះដែររាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។

ជាក់ស្តែងប្រទេសកម្ពុជាយើងបច្ចុប្បន្នមានការអភិវឌ្ឍន៍រីកចំរើនខ្លាំងចាប់តាំងរាធានីខេត្តស្រុកក្រុងរហូតដល់ឃុំភូមិ ដែលមានការអភិវឌ្ឍន៍រីកចំរើន រោងចក្រ សហគ្រាស  ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ថ្នល់ ទឹក ភ្លើង ដែលធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ កត្តាទាំងនេះបានបញ្ហាញឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដឹកនាំប្រទេស។

ទន្ទឹមនោះដែរ ឯកឧត្តមក៏បានអំពាវនាវ ដល់ព្រះសង្ឃនៅគ្រប់វត្ត និងប្រជាពលរដ្ននៅ គ្រប់ទីកន្លែង គ្រប់ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ត្រូវចូលរួមគ្រប់រូបភាព ក្នុងការគោះជួង ទូងស្គរ ព្រមៗគ្នា​នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សម្រាប់ថ្ងៃបើកការដ្ឋាន គម្រោង ព្រែកជីក ហ្វូណនតេជោ ខាងមុខនេះ តបតាមការអំពាវនាវរបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាក្រោមគំនិតផ្តួចផ្តើមប្រកបដោយ ចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ៕







Powered by Blogger.