ហ្សេលេនស្គី អរគុណ ចូ បៃដិន សម្រាប់ការគាំទ្រនាពេលកន្លងមក

 ប្រភព៖ Reuters

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃចន្ទ ទី២២ ខែកក្កដានេះបាននិយាយថាអរគុណលោក បៃដិនសម្រាបការផ្ដល់ ការគាំទ្រដល់អ៊ុយក្រែន ក្នុងសង្រ្គាមជាមួយរុស្ស៉ី។ លោកនិយាយថាលោកគោរពការសម្រេចចិត្តដ៏លំបាក តែរឹងមាំរបស់ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ក្នុងការដកខ្លួនចេញពីការប្រកួតប្រជែងតំណែងប្រធានាធិបតីអាមេរិកឆ្នាំ២០២៤។

នៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា អ៊ុយក្រែនសូមអរគុណលោកប្រធានាធិបតី បៃដិន សម្រាប់ ការផ្ដល់ការគាំទ្រឥតងាករេរបស់លោកចំពោះការតស៊ូប្រយុទ្ធរបស់អ៊ុយក្រែន ដើម្បីសេរីភាព គួបផ្សំជាមួយការគាំទ្រយ៉ាងរឹងមាំពីគណបក្សទាំង២របស់សហរដ្ឋអាមេរិក ដែលបាន និងកំពុងបន្តយ៉ាងមានសារៈសំខាន់

លោកបន្ថែមថា មានការសម្រេចចិត្តរឹងមាំជាច្រើនត្រូវបានធ្វើឡើងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយការសម្រេចចិត្តទាំងនោះ នឹងត្រូវបានចងចាំជាការបោះជំហានយ៉ាងក្លាហានរបស់លោកប្រធានាធិបតី បៃដិន ឆ្លើយតបទៅនឹងពេលវេលាដ៏លំបាក។ យើងគោរពការសម្រេចចិត្តដ៏លំបាក នៅថ្ងៃនេះ តែប្រកបដោយភាពរឹងមាំ




 

Powered by Blogger.