វេទិកាសារព័ត៌មានស្តីពី «គោលនយោបាយ និងយុត្តិសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់»

អត្ថបទ ៖ ថោង វណ្ណា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) ដោយមានការសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (អ.ជ.ប.គ.ញ) National Authority for Combating Drugs បានរៀបចំវេទិកាសារព័ត៌មានស្តីពី «គោលនយោបាយ និងយុទ្ធសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់»។

ពិធីនេះរៀបចំធ្វើឡើងនៅ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាវាគ្មិនកិត្តិយស , លោក ពុយ គា ប្រធានអ្នកកាសែតកម្ពុជា (ក.អ.ក) ជាអ្នកសម្របសម្រួល និងមានការចូលរួមពីមន្ត្រីជំនាញអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អ្នកសារព័ត៌មានអាជីពតំណាងឲ្យ ស្ថានីយទូរទស្សន៍ សារព័ត៌មានអេឡិចត្រូនិក(សារព័ត៌មានអនឡាញ) កាសែតបោះពុម្ពផ្សាយ ព្រឹត្តិបត្រ ទស្សនាវត្តី និងវិទ្យុ សរុបចំនួន ៧០នាក់ មកពី៥៤ស្ថាប័ន្ត។

សូមជម្រាបថា ការរៀបចំឲ្យមានវេទិកាសារព័ត៌មាននេះ ដើម្បីផ្តល់ឱកាសដល់មន្ត្រីជំនាញបានលើកឡើងនូវគោលនយោបាយ និងយុត្តិសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ រួមទាំងស្ថានភាពទូទៅនៃបញ្ហាគ្រឿងញៀនជាសកល ក៏ដូចជានៅកម្ពុជា បញ្ហាប្រឈម និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល រួមទាំងស្ថាប័នជំនាញក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា។

វេទិកាសារព័ត៌មាននេះពិតជាមានសារៈសំខាន់ដល់អ្នកសារព័ត៌មាន ដើម្បីស្វែងយល់អំពីស្ថានភាពនៃបញ្ហាគ្រឿងញៀន និងទទួលបាននូវចំណេះដឹងបន្ថែម ទាក់ទងគោលនយោបាយ និងយុត្តិសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជានីតិវិធីក្នុងការផ្តន្ទាទោសអ្នកពាក់ព័ន្ធករណីគ្រឿងញៀនផងដែរ៕





Powered by Blogger.