ឯកឧត្តម គិត ទ្រី តំណាងរាស្ត្រមណ្ឌលខេត្តរតនគិរី ចុះពិនិត្យជំនន់ទឹកភ្លៀងនៅស្រុកលំផាត់

 អត្ថបទ៖ ជឹម ទូច

ខេត្តរតនគីរី៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម គិត ទ្រី តំណាងរាស្ត្រមណ្ឌលខេត្តរតនគិរី អមដំណើរដោយលោក នូ ថេរ អភិបាលស្រុក បានចុះពិនិត្យជំនន់ទឹកភ្លៀងនៅស្រុកលំផាត់ ភូមិកាទឹង ឃុំល្បាំង១ ភូមិព្រួក ឃុំបាតាង និងភូមិប៉ាតត់ ភូមិថ្មី ភូមិកែងសាន់ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគីរី។

ក្នុងនោះដែរឯកឧត្តម គិត ទ្រី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តរតនគិរី បានចុះពិនិត្យទឹកជំនន់ តាមបណ្ដាភូមិឃុំខាងលើ។ ក៏បានអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅតាមដងទន្លេស្រែពកមានការប្រុងប្រយ័ត្នឧបហេតុ ដែលកើតដោយសារទឹកជំនន់ និងបញ្ជៀស សត្វពាណៈមកដល់ទីតួលសុវត្ថិភាពផងដែរ។

លោក នូ ថេ  អភិបាលស្រុកលំផាត់ បានប្រកាសផ្សព្វផ្សាយ ឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នជានិច្ច នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៤ នេះឃើញថាទឹកជំនន់មិនទាន់ដល់ពេលប្រកាសអាសន្ននោះទេ៕









Powered by Blogger.