ត្រាំ ប្រតិកម្មជុំវិញ ការដកខ្លួនរបស់ ចូ បៃដិន
វ៉ាស៊ីនតោន៖ តែប៉ុន្មាននាទីប៉ុណ្ណោះ ក្រោយការប្រកាស ដកខ្លួនចេញពីបេក្ខភាពប្រធានាធិបតី តំណាងឲ្យគណបក្ស ប្រជាធិតេយ្យ ដោយលោក Joe Biden ភ្លាមៗ គូប្រជែងលោក Donald Trump បានចេញមកប្រតិកម្ម ភ្លាមផងដែរ ជុំវិញបញ្ហានេះ។
លោក Donald Trump បាននិយាយទៅកាន់ទូរទស្សន៍ CNN តាមរយៈទូរស័ព្ទ
ដោយអះអាងថា លោក Biden នឹងត្រូវបានចងចាំថា ជាធានាធិបតីតែមួយគត់
ដែលអាក្រក់បំផុតនៅ ក្នុងប្រវត្តិសាស្រ្តនៃប្រទេសអាមេរិក។
លោក Trump បាននិយាយទៀតថាគាត់ជឿជាក់ថា
អនុប្រធានាធិបតី Kamala Harris នឹងក្លាយជាគូប្រជែងថ្មី
របស់គាត់ប៉ុន្តែជាគូប្រជែង ដែលមានភាពងាយស្រួលជាងក្នុង ការយកជំយជំនះជាងលោក Biden
ថែមទៀត។
អតីតប្រធានាធិបតីរូបនេះ បានបន្តសរសេររៀបរាប់
លើប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social ដើម្បីរិះគន់យ៉ាងចាស់ដៃ
ទៅលើច្បាប់របស់លោក Biden ហើយសន្យាថា នឹងជួសជុលភ្លាមៗ
នូវការខូចខាតទាំងឡាយ នៅពេលដែលលោកមានឳកាស ត្រឡប់ទៅសេតវិមានវិញ ៕

Post a Comment