រុស្ស៊ី ទំនងជាប្រើប្រាស់មីស៊ីលកូរ៉េខាងជើងវាយប្រហារអ៊ុយក្រែន ជាលើកដំបូងក្នុងឆ្នាំនេះ

កៀវ៖ ប្រភពយោធាអ៊ុយក្រែនបានបង្ហើបឱ្យដឹងថា ការវាយប្រហារពេលយប់របស់រុស្ស៊ីដែលបានសម្លាប់គ្រួសារមួយនៅក្បែរទីក្រុងគ្រីវី រីស (Kryvyi Rih) របស់អ៊ុយក្រែន ទំនងជាការប្រើប្រាស់មីស៊ីលរបស់កូរ៉េខាងជើង។ នេះគឺជាការលេចមុខជាលើកដំបូងនៃអាវុធប្រភេទនេះ នៅក្នុងសង្គ្រាមអ៊ុយក្រែន ក្នុងរយៈពេលជិតមួយឆ្នាំមកនេះ។

ការបង្ហាញខ្លួនឡើងវិញនៃមីស៊ីលកូរ៉េខាងជើង បន្ទាប់ពីបាត់ស្រមោលអស់មួយរយៈធំ (តាំងពីខែសីហា ឆ្នាំ២០២៥) បានបង្ហាញសញ្ញាថា រុស្ស៊ីអាចនឹងទទួលបានស្តុកអាវុធថ្មី ដើម្បីបង្កើនការវាយប្រហារលើអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានបញ្ជាក់ថា កាលពីយប់មិញ រុស្ស៊ីបានទម្លាក់មីស៊ីលរាប់សិបគ្រាប់ និងដ្រូនរាប់រយគ្រឿង ដែលសម្លាប់មនុស្ស ៨នាក់។

គួររំលឹកថា កូរ៉េខាងជើងគឺជាសម្ព័ន្ធមិត្តដ៏ស្អិតរមួតរបស់រុស្ស៊ី ដែលត្រូវបានរាយការណ៍ថា​ បានបញ្ជូនទាំងកងទ័ពរាប់ពាន់នាក់ គ្រាប់កាំភ្លើងធំ និងមីស៊ីលផ្លោងជាច្រើន ដើម្បីជួយដល់សង្គ្រាមឈ្លានពាននេះ៕



 

Powered by Blogger.