កម្ពុជា-មីយ៉ាន់ម៉ា "ប្រទេសពីរគោលដៅទេសចរណ៍តែ"ទទួលបានការគាំទ្រពីវិស័យឯកជន

ភ្នំពេញ៖ នាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងទេសចរណ៍ នៅថ្ងៃទី២ ខែកក្កដា ឆ្នា២០២៦ បានបើកកិច្ចប្រជុំជាមួយវិស័យឯកជន ស្តីពី ការអនុវត្តយុទ្ធនាការផ្សព្វផ្សាយ ទេសចរណ៍រួមគ្នា កម្ពុជា-មីយ៉ាន់ម៉ា «ប្រទេសពីរ គោលដៅទេសចរណ៍តែមួយ» (Two Countries One Destination) ជាមួយវិស័យឯកជនដែលមាន១៦ក្រុមហ៊ុនចូលរួម។  គោលបំណងនៃកិច្ចប្រជុំនោះ

ដើម្បីពិភាក្សា និងផ្សព្វផ្សាយពីការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការទេសចរណ៍ ដែលជាជំហានជំរុញល្បឿនឱ្យសម្រេចបាននូវគម្រោង “ប្រទេសពីរ គោលដៅទេសចរណ៍តែមួយ» រវាងសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា និងព្រះរាជាណាចក្រកម្ពុជា ជាមួយវិស័យឯកជន។

      កិច្ចប្រជុំនោះក៏ទទួលបាន និងស្វែងយល់ដឹងអំពីខ្លឹមសារនៃការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី កិច្ចសហប្រតិបត្តិការទេសចរណ៍រវាងសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងព្រះរាជាណាចក្រកម្ពុជាដែលធ្វើយ៉ាងណាអនុវត្តឱ្យមាន ប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការផ្សព្វផ្សាយសក្តានុពល ទេសចរណ៍រួមគ្នា ការលក់កញ្ចប់ទស្សនកិច្ចរួមគ្នា ការបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក ការជំរុញជើង ហោះហើរត្រង់ និងជាប្រចាំឱ្យកាន់តែច្រើន ជាមួយការចែករំលែកបទពិសោធ និងកាលានុវត្តល្អៗ ក្នុងការអភិវឌ្ឍ និង វិនិយោគក្នុងវិស័យទេសចរណ៍ ដើម្បីបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាជន អ្នកធ្វើដំណើរ វិនិយោគិន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ពង្រឹងការផ្លាស់ប្តូរប្រជាជន និងប្រជាជនឱ្យកាន់តែរឹងមាំ និងផ្តល់ ផលប្រយោជន៍ជាអតិបរមា។

តាមរយៈនៃកិច្ចប្រជុំនោះផងដែរ មន្ត្រីជំនាញក្រសួងទេសចរណ៍ក៏បានស្នើដល់វិស័យឯកជនជួយផ្សព្វផ្សាយអំពីកិច្ចសហប្រតិបត្តិការទេសចរណ៍នេះ និងលក់កញ្ចប់ទស្សនកិច្ចសម្រាប់ទីផ្សារមីយ៉ាន់ម៉ា មកកាន់កម្ពុជា និងលក់កញ្ចប់ទស្សនកិច្ចរួមគ្នា “ប្រទេសពីរ គោលដៅទេសចរណ៍តែមួយ» (Two Countries One Destination)។ ទន្ទឹមនោះកិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ បានលើកទ្បើងនូវគោលដៅរួមមួយគឺធ្វើយ៉ាងណា រៀបចំកញ្ចប់ទស្សនកិច្ចដែលមានក្រុមហ៊ុនទាំង ១៦ ចូលរួម ដើម្បីឱ្យកញ្ចប់ទស្សនកិច្ចនេះប្រកបដោយប្រសិទ្ធភាព និងទាក់ទាញ ដោយមានការជួយជ្រោមជ្រែងពីស្ថាប័នរដ្ឋ និងអន្តរជាតិ (Incentive Package)។

    គួរកត់សម្គាល់ថា ក្រុមហ៊ុនឯកជនទាំង ១៦ក្រុមហ៊ុន ដែលបានចូលរួមកិច្ចប្រជុំខាងលើ បានសម្តែងនូវភាពរីករាយ ថ្លែងអំណរគុណ និងកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តួចផ្តើមគំនិតក្នុងការងារនេះ។
   គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនឯកជនទាំង ១៦ នេះធ្លាប់មានបទពិសោធទំនាក់ទំនងជាមួយទីផ្សារមីយ៉ាន់ម៉ារួចមកហើយ ហើយពួកគាត់សង្ឃឹមថានឹងបានចូលរួម ព្រឹត្តិការណ៍ទេសចរណ៍សំខាន់ៗ និងផ្តល់កិច្ចសហការជាមួយក្រសួងទេសចរណ៍ជាបន្តទៀត។
     ដើម្បីផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក ជាពិសេសផ្សព្វផ្សាយការចុះអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ស្តីពី កិច្ចសហប្រតិបត្តិការទេសចរណ៍រវាងសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និង ព្រះរាជាណាចក្រកម្ពុជាឱ្យមានប្រសិទ្ធភាពកាន់តែល្អប្រសើរថែមទៀត ក្រុមមន្ត្រីជំនាញបានលើកសំណើរទៅរដ្ឋមន្ត្រីក្រសួងទេសចរណ៍ដូចខាងក្រោម៖
១. ក្រសួងទេសចរណ៍គួរពិភាក្សាជាមួយភាគីមីយ៉ាន់ម៉ា និងដៃគូឯកជន ដើម្បីស្នើសុំក្រុមហ៊ុន អាកាសចរណ៍ជួយសម្របសម្រួលឱ្យមានតម្លៃធូរសម្រាប់កញ្ចប់ទស្សនកិច្ចនេះ។
២. ស្នើសុំសម្របសម្រួលលិខិតរដ្ឋបាលទៅកាន់គោលដៅមួយចំនួនតាមលទ្ធភាពដែលក្រសួង ទេសចរណ៍អាចស្នើសុំបានជូនដល់ក្រុមហ៊ុនទាំង ១៦ ដើម្បីជួយសម្រួលកាត់បន្ថយថ្លៃកញ្ចប់ ទស្សនកិច្ចឱ្យទាប។
៣. ស្នើសុំឧបត្ថម្ភសម្រាប់រថយន្តធ្វើដំណើរជូនដល់ភ្ញៀវទេសចរមីយ៉ាន់ម៉ាដែលមកទស្សនា កម្ពុជាតាមរយៈក្រុមហ៊ុនទាំង ១៦។
៤. ស្នើសុំសហការជាមួយភាគីមីយ៉ាន់ម៉ា រៀបចំទទួល FAM Trip ប្រតិបត្តិករទេសចរណ៍ សក្តានុពល អ្នកផលិតមាតិកា អ្នកសារព័ត៌មាន និង Influencer ល្បីៗរបស់មីយ៉ាន់ម៉ា ដើម្បីទស្សនា សក្តានុទួលអ្នកផលមាតិកាអ្នកសារព័ត៌ម កម្ពុជា និងរៀបចំអ្នកទិញគុណភាព អ្នកផលិតមាតិកាល្បីៗរបស់កម្ពុជា ទៅទស្សនាមីយ៉ាន់ម៉ា។
៥. ស្នើសុំដាក់បញ្ចូលក្រុមហ៊ុនឯកជនទាំង ១៦ក្រុមហ៊ុន ជាដៃគូក្នុងការផ្សព្វផ្សាយទេសចរណ៍ ទីផ្សារមីយ៉ាន់ម៉ា៕









Powered by Blogger.