លោក ថឹង មិនា នាយកទីចាត់ការផែនការ និងវិនិយោគខេត្តកំពត ឆ្លើយតបចំពោះការផ្សាយរបស់អង្គភាពព័ត៌មាន «ភ្នំពេញដេលី»
អត្ថបទ៖ ទ្រី ហៀន
ខេត្តកំពត៖ នៅល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ លោក ថឹង មិនា នាយកទីចាត់ការផែនការ និងវិនិយោគខេត្តកំពត បានចេញមុខឆ្វើការបកស្រាយ បន្ទាប់ពីអង្គភាពព័ត៌មាន «ភ្នំពេញដេលី» បានធ្វើការផ្សាយពាក់ព័ន្ធការរិះគន់នៃការអនុវត្តគម្រោងដេញថ្លៃមូលនិធិ ឃុំ/សង្កាត់ នៅក្នុងខេត្តកំពត។
តាមរយៈប្រព័ន្ធតេឡេក្រាម លោក ថឹង មិនា បានបញ្ជាក់ថា យើងបានបិទផ្សាយជាសាធារណៈគ្រប់គម្រោងមូលនិធិ ឃុំ/សង្កាត់ក្នុងខេត្ត ទាំងនៅរដ្ឋបាលខេត្ត, រដ្ឋបាលស្រុក/ក្រុង ជាពិសេសនៅឃុំ/សង្កាត់ផ្ទាល់ ដោយលោកបានស្នើសុំឱ្យមានការកែសម្រួលឡើងវិញ។
សូមជម្រាបថា នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៦ អង្គភាពព័ត៌មាន «ភ្នំពេញដេលី» បានដកស្រង់ខ្លឹមសារបន្ទាប់ពីផ្ទុះការរិះគន់ចោទប្រកាន់ថា មានភាពមិនប្រក្រតីនៃការអនុវត្តគម្រោងដេញថ្លៃមូលនិធិ ឃុំ-សង្កាត់នៅក្នុងខេត្តកំពត ព្រមទាំងមានការធ្លាក់ចុះនូវតម្លាភាព និងគណនេយ្យភាព ចាប់តាំងពីមានការផ្លាស់ប្តូរថ្នាក់ដឹកនាំនៃទីចាត់ការជំនាញដូចជា៖

*ការចោទប្រកាន់លើការអនុវត្តនីតិវិធីខ្វះតម្លាភាព៖ ប្រភពពីផ្ទៃក្នុង និងការលើកឡើងពីបណ្តាក្រុមហ៊ុនទទួលការសាងសង់ក្នុងស្រុក បានទម្លាយឲ្យដឹងថា ចាប់តាំងពីលោក ថឹង មិនា បានឡើងកាន់តំណែងជា នាយកទីចាត់ការផែនការនិងវិនិយោគ ការអនុវត្តនីតិវិធីនៃការដេញថ្លៃគម្រោងអភិវឌ្ឍន៍នានា ហាក់មានភាពមិនច្បាស់លាស់ និងខ្វះការបើកចំហជាសាធារណៈ។
*ចំណុចមិនប្រក្រតីសំខាន់ៗដែលត្រូវបានរកឃើញ៖ ការលាក់បាំងព័ត៌មាន គ្មានការបិទផ្សាយព័ត៌មានស្តីពីការដេញថ្លៃជាចំហ ឬទូលំទូលាយ ដែលបង្កលក្ខណៈស្មុគស្មាញ និងបង្កើតជារបាំងដល់ក្រុមហ៊ុនដទៃដែលមានបំណងចង់ចូលរួមប្រកួតប្រជែងដោយស្មើភាព។
*ការខកខានមិនបានដេញថ្លៃ៖ នៅក្នុងបណ្តាឃុំ-សង្កាត់មួយចំនួន គម្រោងអភិវឌ្ឍន៍ត្រូវបានអនុវត្តដោយមិនបានឆ្លងកាត់ការដេញថ្លៃត្រឹមត្រូវតាមច្បាប់នោះឡើយ។
*ការកាត់ផ្តាច់ព័ត៌មានពីពលរដ្ឋ៖ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងអង្គការសង្គមស៊ីវិល មិនទទួលបានព័ត៌មានជុំវិញកញ្ចប់ថវិកា ឬព័ត៌មានលម្អិតនៃគម្រោងមូលនិធិឃុំរបស់ខ្លួននោះទេ។
*ការសង្ស័យលើអំពើពុករលួយ៖ ករណីនេះបានបង្កើតជាមន្ទិលសង្ស័យយ៉ាងខ្លាំងជុំវិញរឿង «បក្សពួកនិយម» និង «អំពើពុករលួយ» ក្នុងការបែងចែកគម្រោងទៅឲ្យក្រុមហ៊ុនស្និទ្ធស្នាល។
.*គុណភាពសំណង់ធ្លាក់ចុះ ផ្លូវលំមិនទាន់បាន១ឆ្នាំផងរងការខូចខាត៖ ជាលទ្ធផលនៃការដេញថ្លៃដែលរងការរិះគន់ថា ខ្វះតម្លាភាពនេះ គុណភាពនៃហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានត្រូវបានគេមើលឃើញថា មានការធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីផ្លូវលំដែលទើបតែសាងសង់រួចមិនទាន់បានមួយឆ្នាំផង បានទទួលរងការខូចខាត និងបែកបាក់ជាបន្តបន្ទាប់ ប៉ុន្តែទោះយ៉ាងណាចំពោះការចោទប្រកាន់ខាងលើនេះ ត្រូវបានលោកធ្វើការបដិសេធទាំងស្រុង៕

Post a Comment