អ៊ីរ៉ង់ ព្រមានបណ្តាប្រទេសអឺរ៉ុប កុំឱ្យអនុញ្ញាតអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពដើម្បីវាយប្រហារខ្លួន
ឌូបៃ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាប់បាស អារ៉ាក់ជី (Abbas Araqchi) បានជំរុញឱ្យប្រទេសប៊ុលហ្គារី (Bulgaria) ពិចារណាឡើងវិញចំពោះការសម្រេចចិត្តអនុញ្ញាតឱ្យយន្តហោះយោធាអាមេរិក ដាក់ពង្រាយជាបណ្តោះអាសន្ននៅឯមូលដ្ឋានទ័ពអាកាស បេស្មឺ (Bezmer)។
ក្នុងជំនួបសន្ទនាតាមទូរស័ព្ទជាមួយសមភាគីប៊ុលហ្គារី
លោក អារ៉ាក់ជី បានសង្កត់ធ្ងន់ថា ការយល់ព្រមរបស់ទីក្រុងសូហ្វីយ៉ា (Sofia) លើសំណើរបស់អាមេរិក គឺស្មើនឹងការសម្រួលដល់ការឈ្លានពានប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។
លោកបានបញ្ជាក់ថា ទង្វើនេះគឺជារឿងដែលមិនអាចទទួលយកបាន
និងផ្ទុយពីប្រពៃណីទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។
កន្លងមក
អ៊ីរ៉ង់តែងតែព្រមានជានិច្ចដល់បណ្តាប្រទេសនានាដែលអនុញ្ញាតឱ្យអាមេរិកប្រើប្រាស់ទឹកដីរបស់ខ្លួនដើម្បីធ្វើប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់
ថាពួកគេនឹងត្រូវ «ប្រឈមមុខនឹងផលវិបាក»
យ៉ាងធ្ងន់ធ្ងរ។ បន្ថែមពីនេះ លោក អារ៉ាក់ជី
ក៏បានសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសស៊ីប (Cyprus) លោក ខនស្តាន់ទីណូស កូមបូស (Constantinos Kombos) ផងដែរ
ដោយសង្កត់ធ្ងន់ពីសារៈសំខាន់ក្នុងការរារាំងមិនឱ្យមូលដ្ឋានយោធាបរទេសនៅប្រទេសស៊ីប
ត្រូវបានយកមកប្រើប្រាស់ប្រឆាំងនឹងអ៊ីរ៉ង់។
សូមជម្រាបថា
សភាប៊ុលហ្គារីទើបតែបានអនុម័តការដាក់ពង្រាយយន្តហោះចាក់ប្រេង KC-135 ចំនួន ៨គ្រឿង និងកងទ័ពអាមេរិក ២៥០នាក់នៅមូលដ្ឋាន Bezmer ទោះបីជាមានការជំទាស់ពីអ៊ីរ៉ង់ក្តី
ដោយទីក្រុងសូហ្វីយ៉ាអះអាងថាមិនមានការដាក់ពង្រាយអាវុធវាយលុកនោះទេ។ ចំណែកឯប្រទេសស៊ីប
ដែលជាទីតាំងមូលដ្ឋានយោធាអង់គ្លេស
ក៏ធ្លាប់រងការវាយប្រហារដោយដ្រូនរបស់អ៊ីរ៉ង់កាលពីដើមខែមីនាផងដែរ។ ទន្ទឹមនឹងនេះ
អង់គ្លេសក៏បានយល់ព្រមឱ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពខ្លួនដើម្បីវាយប្រហារលើអ៊ីរ៉ង់
ដែលការសម្រេចចិត្តនេះត្រូវបានជំរុញដោយនាយករដ្ឋមន្ត្រីអង់គ្លេសថ្មី លោក អាន់ឌី
ប៊ឺនហេម (Andy
Burnham) ដែលជំរុញឱ្យកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ចេញមុខព្រមានអង់គ្លេសវិញផងដែរ៕

Post a Comment