ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រាប់ស្រ្តីបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យមនុស្សស្លាប់ឈប់ព្យាយាមរត់គេចខ្លួន
ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការ នគរបាលរាជធានីភ្នំពេញ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ប្រាប់ទៅស្រ្តី ដែលបើករថយន្តបង្ក គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យម្នាក់ស្លាប់នោះ ឈប់ព្យាយាមរត់គេចខ្លួនទៅ ហើយចូលមកសារភាព នៅអង្គភាពណាក៏បាន។
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបន្ដថា ដោយពេលនេះសមត្ថកិច្ច បានបិទច្រក់អស់ហើយ ។ សមត្ថកិច្ចជំនាញកំពុងតាមចាប់ខ្លួនជនបង្ក ព្រមទាំងអ្នកឃុបឃិតជួយលាក់បំពួន ផងដែរ៕




Post a Comment