សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានក្រុមហ៊ុនផ្នែកទេសចរណ៍ ជួបសម្តែងការគួរសម
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតជួបឱ្យលោក Edouard GEORGE ប្រធានក្រុមហ៊ុន Phoenix Voyages Group Limited ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
សូមបញ្ជាក់ថា Phoenix Voyages
Group គឺជាក្រុមហ៊ុនប្រតិបត្តិករទេសចរណ៍ឈានមុខគេមួយនៅអាស៊ី
ដែលមានបទពិសោធន៍ជាង២៥ឆ្នាំក្នុងវិស័យទេសចរណ៍។
ក្រុមហ៊ុននេះមានជំនាញខ្ពស់ក្នុងការរៀបចំកញ្ចប់ទេសចរណ៍ចម្រុះ ទាំងលក្ខណៈឯកជន
និងសម្រាប់ភ្នាក់ងារ ឬក្រុមហ៊ុនទេសចរណ៍នានាជុំវិញពិភពលោក
ដោយផ្តោតសំខាន់លើគុណភាពសេវាកម្ម និងភាពច្នៃប្រឌិត៕






Post a Comment