លោក អ៊ឹម សុភ័ក្រ ប្រធានអាជ្ញាសាលា នៃសាលាដំបូងព្រះសីហនុ ដឹកកម្លាំងចុះអនុវត្តដីកាលេខ ១៦៩ របស់តុលាការកំពូល
អត្ថបទ៖ ទឹង សុភាព
ខេត្តព្រះសីហនុ៖ ក្រោយពីលោក អ៊ឹម សុភ័ក្រ្ត ប្រធានអង្គភាពអាជ្ញាសាលា នៅសាលាដំបូងខេត្តព្រះសីហនុ ដឹកនាំក្រុមការងារអានខ្លឹមសារនៃលិខិតអនុវត្ត និងជូនដំណឹងបង្គាប់ឱ្យអនុវត្តដោយស្ម័គ្រចិត្ត នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ កន្លងមក នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ លោក អ៊ីម សុភ័ក្រ្ត ប្រធាន អង្គភាពអាជ្ញាសាលា នៃសាលាដំបូងខេត្តព្រះសីហនុ ដដែលដឹកនាំអាជ្ញាធរមូលដ្ឋាន អានសាលដីកាលេខ : ១៦៩(ឆ)ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ របស់តុលាការកំពូល និងលិខិត មរតកសាសន៍លេខ ០០៩/២៣ ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ របស់មន្ទីរសារការី លុច ស៊ីអេចឌី មានអានុភាពអនុវត្តហើយ។
យោងតាមខ្លឹមសារសាលដីកាតុលាការកំពូល
ទៅសហកូនបំណុល ដែលជាកូនបង្កើត កូនប្រសារបស់លោកយាយ ហាន គាក់
ឱ្យធ្វើការអនុវត្តដោយបង្ខំ ដែលអានុភាពអនុវត្ត។ ប៉ុន្តែត្រូវបានសហកូនបំណុលធ្វើការតវ៉ា
យ៉ាងដាច់អហិង្កា ដោយបានចាក់សោរបង និងបានប្រមូលផ្ដុំមនុស្សជាច្រើននាក់
មានកង់ឡានចាស់ៗនិងដបសាំង ដើម្បីត្រៀមធ្វើការតបត មកលើគណៈកម្មការ ប្រសិនបើមានការុះរើតាមអំណាចសាលដីការបស់តុលាការកំពូល។
លោក អ៊ឹម សុភ័ក្រ្ត
ប្រធានអង្គភាពអាជ្ញាសាលា នៃសាលាដំបូងខេត្តព្រះសីហនុ បានគូសបញ្ជាក់ថាដោយមើលឃើញចេតនាបង្កហិង្សា
មកលើមន្ត្រីអនុវត្តច្បាប់ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នេះ ក្នុងនាមលោកជាប្រធានក្រុមការងារដឹកនាំ គណៈកម្មការ ចុះអនុវត្តសាលដីការបស់តុលាការកំពូល
បានសម្រេចចិត្តលើកពេលក្នុងការអនុវត្តសាលដីកាដោយបានធ្វើកំណត់ហេតុជម្រាបជូនទៅឯកឧត្តមប្រធានសាលាដំបូងខេត្តព្រះសីហនុ
ដើម្បីអនុវត្តនីតិវិធីបន្ត។
យោងតាមសាលដីកាការកំពូលបានចូលជាស្ថាពរ
និងមានអានុភាព អនុវត្តតាមផ្លូវច្បាប់និងលិខិត មតកសាសន៍លេខ ០០៩/២៣ ចុះថ្ងៃទី១០
ខែកុម្ភៈ ឆ្នាំ២០២៣ របស់មន្ទីរសារការី លុច ស៊ីអេចឌី មានអានុភាពអនុវត្តហើយ
ក្នុងសំណុំរឿង របស់សាលាដំបូងខេត្តព្រះសីហនុ ដែលមានខ្លឹម សារក្នុងលិខិតអនុវត្ត
ដូចខាង ក្រោម៖១-បង្គាប់ឱ្យសហចុងចម្លើយ ក-ឈ្មោះ ដេង អាង និងប្តីឈ្មោះ អ៊ីវ សាយ
ប្រគល់ដីទំហំ៣២៦ ម៉ែត្រការ៉េ និងផ្ទះសង់លើដី ដែល មានវិញ្ញាបនបត្រសំគាល់ម្ចាស់អច
លនវត្ថុលេខ១៨០១០៤០៣-០៨៦៦ ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៣ ចេញ
ដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តព្រះសីហនុ
មានទីតាំងស្ថិតនៅក្រុមទី៨ ភូមិ៣ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសី ហនុ។ខ-ឈ្មោះ ដេង ឪ
និងប្រពន្ធឈ្មោះ ប៊ុន ដាវី ប្រគល់ដីទំហំ១៩១ ម៉ែត្រការ៉េ និងផ្ទះសង់លើដី ដែល
មានវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុលេខ១៨០១០៤០៣ -០៨៦៥ ចុះថ្ងៃទី០៩ ខែឧសភា
ឆ្នាំ២០១៣ ចេញ ដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តព្រះសីហនុ
មានទីតាំងស្ថិតនៅក្រុមទី៨ ភូមិ៣ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ មកដើម ចោទឈ្មោះ
ហាន គាក់។និងខ្លឹមសាររបស់មន្ទីរសារការី អត្ថន័យនៃបណ្ដាំ ម្ចាស់បណ្ដាំឈ្មោះ ហាន
គាក់ បានប្រកាសជាឱឡារឹក ជម្រាបជូន មន្ត្រីសារការី ថានាង ខ្ញុំឈ្មោះ ហាន គាក់
ជាម្ចាស់បណ្តាំបានបង្ហាញឆន្ទៈជាចុងក្រោយនៅចំពោះមុខមន្ត្រីសារការី មានសេចក្តីដូចតទៅ
“នាងខ្ញុំឈ្មោះ ហាន គាក់ ជាម្ចាស់បណ្តាំ មានកូនបង្កើតចំនួន ០៥នាក់ មានឈ្មោះ
(១)-ឈ្មោះ លី តេងផុក (២)-ឈ្មោះដេង វណ្ណា និង(៣)-ឈ្មោះដេង និ (៤)-ឈ្មោះដេង អាង
និង(៥)-ឈ្មោះដេង ឪ ដែលតាមផ្លូវច្បាប់ កូនម្នាក់ៗមានសិទ្ធិទទួលបានចំណែកមត៌កពីនាងខ្ញុំ។
នាងខ្ញុំឈ្មោះ ហាន គាក់ជាម្ចាស់បណ្តាំបានសម្រេចចិត្ត
មិនឱ្យធ្វើការបែងចែកមត៌ករបស់នាងខ្ញុំតាមច្បាប់ទេ នាងខ្ញុំសម្រេចចិត្តឱ្យធ្វើការបែងចែកមរតករបស់នាងខ្ញុំតាមលិខិតបណ្តាំនេះវិញ។
នាងខ្ញុំឈ្មោះ ហាន គាក់ ជាម្ចាស់បណ្តាំ បានសម្រេចចិត្តធ្វើសន្តតិកម្មនូវអចលនវត្ថុដី-ផ្ទះ
ទាំង២កន្លែងខាងលើដែលជាកម្មសិទ្ធិរបស់នាងខ្ញុំឈ្មោះហាន គាក់ បែងចែកជា០៣
ចំណែកស្មើៗគ្នា ឱ្យទៅ សន្តតិជនទី១ ឈ្មោះ លី តេងផុក សន្តតិជនទី២ ឈ្មោះ ដេង វណ្ណា
និងសន្តតិជនទី៣ឈ្មោះ ដេង និ ធ្វើជាកម្មសិទ្ធិ បន្ទាប់ពីនាងខ្ញុំឈ្មោះ ហាន គាក់
ជាម្ចាស់បណ្តាំទទួលមរណភាព។
សូមបញ្ជាក់ផងដែរថាការអនុវត្តដោយស្មគ្រចិត្តតាមខ្លឹមសារនៃលិខិតអនុវត្តខាងលើនេះដោយរៀបចំសម្ភារៈផ្ទាល់ខ្លួនចាកចេញ
និងប្រគល់អចលនវត្ថុដែលខ្លួនកំពុងគ្រប់គ្រងឱ្យទៅសហម្ចាស់បំណុលនៃការអនុវត្ត
ឱ្យបានមុនថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ជាកំហិត។
ក្នុងករណី
លោក/លោកស្រីមិនព្រមគោរពតាមខ្លឹមសារនៃលិខិតអនុវត្តខាងលើនេះទេ
អាជ្ញាសាលានៅសាលាដំបូងខេត្តព្រះសីហនុ មានសិទ្ធិប្រើប្រាស់អំណាចបង្ខំ
ដើម្បីរំលាយការកាន់កាប់វត្ថុដែលជាកម្មវត្ថុរបស់សហកូនបំណុលនៃការអនុវត្ត
ហើយធ្វើឱ្យម្ចាស់បំណុលនៃការអនុវត្តទទួលបាននូវការកាន់កាប់នោះ។
មាត្រា៥២៣
ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា
អំពើដែលមិនអនុវត្តសេចក្តីសម្រេចរបស់តុលាការគឺជាបទល្មើសព្រហ្មទណ្ឌ
“បទធ្វើឱ្យបាត់ជំនឿលើសេចក្ដីសម្រេចរបស់តុលាការ”
ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១(មួយ) ខែ ទៅ ៦(ប្រាំមួយ) ខែ និងពិន័យជាប្រាក់ពី
១០០.០០០ (មួយសែន) រៀល ទៅ ១.០០០.០០០ (មួយលាន) រៀល។បញ្ជាក់
អាជ្ញាសាលាមិនទទួលខុសត្រូវរាល់ការខូចខាតសម្ភារៈទាំងឡាយរបស់សហកូនបំណុលនៃការអនុវត្ត
និងតតិយជននៅក្នុងពេលអនុវត្តដោយបង្ខំឡើយហើយបើមានការរារាំងក្នុងនីតិវិធីអនុវត្តដោយបង្ខំយើងនឹងអនុវត្តតាមនីតិវិធីច្បាប់៕





















Post a Comment