នាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក USS George H.W. Bush ទៅដល់តំបន់មជ្ឈិមបូព៌ា
វ៉ាស៊ីនតោន៖ យោធាអាមេរិកបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២៦ ថានាវាផ្ទុកយន្ដហោះ ចម្បាំង USS George H.W. Bush បានធ្វើដំណើរទៅដល់ តំបន់មជ្ឈិមបូព៌ាហើយ ដែលនេះធ្វើឱ្យចំនួននាវាផ្ទុកយន្ដហោះចម្បាំងកំពុងធ្វើប្រតិបត្តិការក្នុងតំបន់កើនដល់៣គ្រឿង។
តាមទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិកទទួលបន្ទុកលើតំបន់មជ្ឈិមបូព៌ា
ឬហៅកាត់ថា CENTCOM នាវាផ្ទុកយន្ដហោះចម្បាំង USS
Gerald R. Ford កំពុងធ្វើប្រតិបត្តិការក្នុងតំបន់សមុទ្រក្រហម
កាលពីថ្ងៃព្រហស្បតិ៍ រីឯនាវាផ្ទុកយន្ដហោះចម្បាំង USS Abraham Lincoln កំពុងធ្វើប្រតិបត្តិការក្នុងតំបន់មជ្ឈិមបូព៌ាផងដែរ។
USS Gerald R. Ford បានធ្វើដំណើរទៅកាន់ប្រទេសក្រូអាស៊ី
សម្រាប់ការជួសជុលក្រោយមានអគ្គិភ័យឆាបឆេះនៅលើនាវានេះកាលពីថ្ងៃទី១២ ខែមីនា។ តែឥលូវ
នាវាផ្ទុកយន្តហោះចម្បាំងធំជាងគេរបស់ពិភពលោកមួយនេះបានត្រឡប់មកធ្វើប្រតិបត្តិការវិញហើយ។
ការដាក់ពង្រាយនាវាផ្ទុកយន្ដហោះចម្បាំងទី៣
ទៅកាន់មជ្ឈិមបូព៌ាធ្វើឡើងចំពេលលោក ដូណាល់ ត្រាំ ប្រកាសពន្យារបទឈប់បាញ់ជាមួយអ៊ីរ៉ង់ដោយគ្មានការកំណត់
តែភាពតានតឹងនៅតែមានជុំវិញការបិទខ្ទប់ច្រកសមុទ្រ Hormuz។ លោក ត្រាំ
កាលពីថ្ងៃព្រហស្បតិ៍បានចេញបញ្ជាឱ្យយោធាអាមេរិកបាញ់ម្ទេចទូកតូចរបស់អ៊ីរ៉ង់ដែល
ធ្វើសកម្មភាពពង្រាយគ្រាប់មីនសមុទ្រក្នុងតំបន់ច្រកសមុទ្រដ៏សំខាន់មួយនេះ៕ (AFP)

Post a Comment