លីបង់ និងអ៊ីស្រាអែល យល់ព្រមពន្យារបទឈប់បាញ់ ៣សប្ដាហ៍បន្ថែមទៀត
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាអ៊ីស្រាអែល និងលីបង់បានយល់ព្រមពន្យារបទឈប់បាញ់រវាងអ៉ីស្រាអែល និងហេសបូឡា រយៈពេល៣សប្ដាហ៍បន្តទៀត បន្ទាប់ពីមានកិច្ចចរចានៅឯសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២៦។
លោក ត្រាំ បានឱ្យដឹងថាជំនួបរវាងឯកអគ្គរដ្ឋទូតអ៊ីស្រាអែល
និងលីបង់នៅក្នុងសហរដ្ឋអាមេរិកបានប្រព្រឹត្តទៅដោយរលូន។
នេះជាកិច្ចប្រជុំកម្រិតខ្ពស់លើកទី២រវាង ប្រទេសទាំង២ចាប់តាំងពីសប្ដាហ៍មុនមក។
បទឈប់បាញ់រយៈពេល១០ថ្ងៃរវាងអ៊ីស្រាអែល និងក្រុមហេសបូឡាដែលបានចូលជាធរមានកាលពីថ្ងៃសុក្រសប្ដាហ៍មុន
នឹងត្រូវអស់សុពលភាពនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ។
ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិកកំពុង
ធ្វើការជាមួយលីបង់ក្នុងគោលដៅជួយពួកគេការពារខ្លួនពីក្រុមហេសបូឡា»។
លោក
ត្រាំបន្ថែមថារូបលោកកំពុងទន្ទឹងរង់ចាំជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin
Netanyahu និងប្រធានាធិបតីលីបង់ លោក Joseph Aoun ក្នុងពេលអនាគតដ៏ខ្លីខាងមុខ៕ (Reuters)

Post a Comment