អ៊ីស្រាអែលចំណាយថវិកាជាតិអស់ជាង ១១,៥ពាន់លានដុល្លារ សម្រាប់សង្គ្រាមជាមួយអ៊ីរ៉ង់
ហ្ស៊េរុយសាឡឹម៖ ក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល នាថ្ងៃអាទិត្យ បានឱ្យដឹងថា សង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់បានធ្វើឱ្យអ៊ីស្រាអែលចំណាយថវិកាជាតិអស់ប្រមាណ ៣៥ពាន់លានសេកែល (Shekels) ឬស្មើនឹង ១១,៥២ពាន់លានដុល្លារអាមេរិក យោងតាមទិន្នន័យនៃការប៉ាន់ស្មានបឋម។
របាយការណ៍ដដែលបានបញ្ជាក់លម្អិតថា
ក្នុងចំណោមទំហំនៃការចំណាយសរុបខាងលើ មានថវិកាចំនួន ២២ពាន់លានសេកែល
ត្រូវបានចាត់ចែងប្រើប្រាស់សម្រាប់វិស័យការពារជាតិទាំងស្រុង។
ទន្ទឹមនឹងនេះ
ក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែលក៏បានគូសបញ្ជាក់ផងដែរថា
ទំហំទឹកប្រាក់នៃការចំណាយដ៏សន្ធឹកសន្ធាប់នៅក្នុងសង្គ្រាមនេះ
ត្រូវបានរដ្ឋាភិបាលដាក់បញ្ចូលទៅក្នុងគម្រោងថវិកាជាតិសម្រាប់ឆ្នាំ២០២៦ រួចរាល់ហើយ៕ (Reuters)

Post a Comment